Grand News Asia Close

ហេតុអ្វីបានជាកម្ពុជា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 364
ហេតុអ្វីបានជាកម្ពុជា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ? ហេតុអ្វីបានជាកម្ពុជា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការល្អជាមួយថៃ បើទោះបីជា កម្ពុជាបានលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសនិងប្រជាជនទាំងពីរ។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានិងថៃមានព្រំដែនគោកជាប់គ្នាចំនួន ៨០៥គីឡូម៉ែត្រ ដែលមានប្រជាជនរស់នៅ ព្រំដែនរួមគ្នារាប់ម៉ឺនសែននាក់ ដែលកំពុងមានទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ជាមួយគ្នាទៅវិញ ទៅមក ប្រៀបដូចជាបងប្អូនទៅហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា រក្សាភាពស្ងៀមស្ងាត់ និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ជាពិសេសគឺមិនត្រូវយកបញ្ហានេះ ទៅបង្កជាជម្លោះស្អប់ជាតិសាសន៍នោះឡើយ ដែលពុំបានផ្តល់ផលចំណេញអ្វីសម្រាប់ភាគីទាំងសងខាងនោះទេ៕

    

អត្ថបទទាក់ទង