Grand News Asia Close

តើរាជរដ្ឋាភិបាលប្រើប្រាស់យន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាជាមួយថៃ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 365
តើរាជរដ្ឋាភិបាលប្រើប្រាស់យន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាជាមួយថៃ? តើរាជរដ្ឋាភិបាលប្រើប្រាស់យន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាជាមួយថៃ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្រើប្រាស់អភិក្រមចំនួន ៣គឺ ទី១,យន្តការបច្ចេកទេស ទី២,តាមផែនទី ទី៣, ប្រើយន្តការអន្តរជាតិ ច្បាប់អន្តរជាតិ។

ក្នុងឱកាសសម្ពោធ «អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានានៅក្នុងខេត្តរតនគិរី» នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងបញ្ជូនសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាន នាពេលឆាប់ៗខាងមុខនេះ ដើម្បីបញ្ចប់រឿងជាមួយប្រទេសថៃ ពោលគឺរាជរដ្ឋាភិបាលខិតខំដោះបញ្ចប់ដើម្បីកុំឱ្យកូនខ្មែររាប់រយឆ្នាំនៅតែប្រឈមមុខដាក់គ្នា និងវាយគ្នាជាមួយប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំយកបញ្ហាទំនាស់ នៅចំណុចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបី រុញច្រានបង្កើតសភាពការណ៍ នាំឲ្យរាលដាលទូទាំងប្រទេស ត្រូវរក្សាស្ថេរភាពភាព នឹងភាពស្ងៀមស្ងាត់ ត្រូវជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ៕

អត្ថបទទាក់ទង