Grand News Asia Close

ហេតុអី្វបានជារាជរដ្ឋាភិបាលខិតខំចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 348
ហេតុអី្វបានជារាជរដ្ឋាភិបាលខិតខំចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង? ហេតុអី្វបានជារាជរដ្ឋាភិបាលខិតខំចរចាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដោះស្រាយរឿងព្រំដែនមិនមែនមានអ្វីបន្តិចប្តឹងនោះទេ ពោលគឺធ្វើតាមជំនាញនៃការចរចា និងដោះស្រាយដោយមានការទទួលខុសត្រូវ ខណៈកាលណាមានការប្តឹងហើយនឹងមានការបិទផ្លូវការចរចាទាំងអស់ រួមទាំងបិទច្រកព្រំដែនថែមទៀតផង។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា «កម្ពុជាមិនមែនជាប្រទេសជួបប្តឹងនោះទេ»។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលយើងត្រូវអត់ធ្មត់ខិតខំប្រឹងប្រែងដោះស្រាយតាមផ្លូវច្បាប់ ផ្លូវការទូត។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលបោះបង្គោលតាមព្រំដែនគឺមិនចង់ឲ្យនៅសល់ភាពស្រពិចស្រពិលមិនច្បាស់លាស់នាំឲ្យកូនខ្មែរជំនាន់ក្រោយមានជម្លោះរវាងប្រទេសជិតខាង ពោលគឺការបោះបង្គោលខណ្ឌសីមាព្រំដែនត្រូវការគណៈកម្មាធិការព្រំដែនរវាងប្រទេសទាំងពីរ យោធា កងទ័ព មិនអាចកំណត់ព្រំដែនតាមរយៈកងកម្លាំងវ៉ៃគ្នានោះទេ៕

អត្ថបទទាក់ទង