Grand News Asia Close

តើការចោទប្រកាន់ថា រាជរដ្ឋាភិបាលបញ្ជូនពលករទៅធ្វើ «ខ្ញុំគេ» ជារឿងត្រឹមត្រូវដែរឬទេ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 348
តើការចោទប្រកាន់ថា រាជរដ្ឋាភិបាលបញ្ជូនពលករទៅធ្វើ «ខ្ញុំគេ» ជារឿងត្រឹមត្រូវដែរឬទេ? តើការចោទប្រកាន់ថា រាជរដ្ឋាភិបាលបញ្ជូនពលករទៅធ្វើ «ខ្ញុំគេ» ជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កន្លងមក តែងមានអ្នករិះគន់ចោទប្រកាន់ថា រាជរដ្ឋាភិបាល បញ្ជូនពលករទៅធ្វើជាខ្ញុំបម្រើគេ ដែលនេះមិន មែនជារឿងត្រឹមត្រូវនោះឡើយ ព្រោះថា គ្រប់ប្រទេសតែងតែមានពលករចំណាកស្រុកទៅកាន់ ប្រទេសនានាដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ប្រមាណ១៦០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្តែងពលករកម្ពុជាមកធ្វើការនៅជប៉ុន ប៉ុន្តែក៏មានពលករជប៉ុនទៅបម្រើការងារនៅសហរដ្ឋអាម៉េរិកផងដែរ ចំណែកពលករខ្មែរទៅធ្វើការនៅថៃ ប៉ុន្តែក៏មានពលករថៃ ទៅបម្រើការងារនៅប្រទេសអ៊ីស្រាអែលជាដើម ដែលនេះជាក្រឹត្យក្រមធម្មតានៃវិស័យការងារ។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរទៅអ្នកដែលរិះគន់ថា តើគណបក្សរបស់ខ្លួនហ៊ានចេញគោលនយោបាយបិទឈប់បញ្ជូនពលករខ្មែរទៅបម្រើការងារនៅក្រៅប្រទេសដែរឬទេ ហើយបើសិនជាចេញគោលនយោបាយបែបនេះមែន អ្នកដែលជំទាស់មុនគេ ច្បាស់ជាពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសហើយ៕

  

អត្ថបទទាក់ទង