Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 348
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋជឿជាក់លើរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន

ក្រោយពីមានការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានភាពស្ងប់ចិត្ដ និងជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់លើលទ្ធភាពនៃការដោះស្រាយបញ្ហានេះ តាមរយៈការចរចា ជាជាងការដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

ក្នុងឱកាសថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា អ្វីដែលគួរឱ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ អុចអាលដែលនាំទៅដល់សង្រ្គាមរវាងប្រទេសទាំងពីរ ក៏ដូចជាការស្អប់ជាតិសាសន៍ដែលនាំឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ក្នុងទំនាក់ទំនងសហប្រតិបត្ដិការល្អ៕

អត្ថបទទាក់ទង