Grand News Asia Close

លេខាធិការដ្ឋាន គ.ស.ព.ស. ÷ ការបង្ហោះវីដេអូដែលបង្ហាញពីមនុស្សមួយក្រុមប្រើអំពើហិង្សាវាយកម្ទេចសម្ភារៈរបស់ភាគីម្ខាងទៀត គឺជាព្រឹត្តិការណ៍កើតឡើងនៅក្រៅប្រទេស!

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 349
លេខាធិការដ្ឋាន គ.ស.ព.ស. ÷ ការបង្ហោះវីដេអូដែលបង្ហាញពីមនុស្សមួយក្រុមប្រើអំពើហិង្សាវាយកម្ទេចសម្ភារៈរបស់ភាគីម្ខាងទៀត គឺជាព្រឹត្តិការណ៍កើតឡើងនៅក្រៅប្រទេស! លេខាធិការដ្ឋាន គ.ស.ព.ស. ÷ ការបង្ហោះវីដេអូដែលបង្ហាញពីមនុស្សមួយក្រុមប្រើអំពើហិង្សាវាយកម្ទេចសម្ភារៈរបស់ភាគីម្ខាងទៀត គឺជាព្រឹត្តិការណ៍កើតឡើងនៅក្រៅប្រទេស!

នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស. បានចេញមកបញ្ជាក់ថា ការបង្ហោះវីដេអូ ដែលបង្ហាញពីមនុស្សមួយក្រុមប្រើអំពើហិង្សាវាយកម្ទេចសម្ភារៈរបស់ភាគីម្ខាងទៀត “មិនមែនជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺជាករណីដែលបានកើតឡើងនៅប្រទេសដទៃប៉ុណ្ណោះ!”

គ.ស.ព.ស. បានសំណូមពរកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ និងបញ្ឈប់ការផ្សព្វផ្សាយ និងកុំបន្តចែករំលែកព័ត៌មាននេះតទៅទៀត។

គ.ស.ព.ស. បានសង្កត់ធ្ងន់ថា ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ បង្កផលវិបាកឬព្យសនកម្មនានា និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទទាក់ទង