Grand News Asia Close

តើនាយករដ្ឋមន្ត្រីបានផ្តល់ទស្សនៈនយោបាយអ្វីខ្លះទៅកាន់អ្នកនយោបាយចាស់វស្សា?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ 385
តើនាយករដ្ឋមន្ត្រីបានផ្តល់ទស្សនៈនយោបាយអ្វីខ្លះទៅកាន់អ្នកនយោបាយចាស់វស្សា? តើនាយករដ្ឋមន្ត្រីបានផ្តល់ទស្សនៈនយោបាយអ្វីខ្លះទៅកាន់អ្នកនយោបាយចាស់វស្សា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ទស្សនៈនយោបាយទៅកាន់អ្នកនយោបាយចាស់វស្សាថា បើចង់ធ្វើនយោបាយត្រូវសន្សំមូលធននយោបាយឱ្យបានជាមុនសិន តែបើអ្នកបាត់មូលធននយោ បាយ នោះអ្នកនឹងបាត់ការគាំទ្រ ព្រោះមូលធននយោបាយដែលមានអ្នកគាំទ្រ គឺមានកត្តា ៣ចំណុចសំខាន់ៗ ដែលត្រូវមាន ទី១ គុណធម៌ សីលធម៌, ទី២ សច្ចៈធម៌ និងទី៣ គោលជំហរហ្នឹងនរច្បាស់លាស់។ សម្តេចធិបតី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត។

សម្តេចធិបតី បានថ្លែងបន្តពន្យល់ពាក្យ គុណធម៌ សីលធម៌ អ្នកនយោបាយជាអ្វី? គឺគុណធម៌ជាមនុស្ស បើចង់ធ្វើជាអ្នកនយោបាយឱ្យគេគោរព ត្រូវធ្វើជាមនុស្សឱ្យគេគោរព គឺទី១ ត្រូវយកនយោបាយមិនមែនយកគំនុំផ្ទាល់ខ្លួនដើរវាយប្រហារគេ វាយប្រហារទាំងគ្រួសារគេនោះទេ ហើយទី២ ទស្សនៈមើលងាយមនុស្ស មើលងាយមន្ត្រីរាជការ រួចតាំងខ្លួនឯងជាអ្នកពូកែនោះ មិនត្រឹមត្រូវទេ។ ទី៣ មិនកេងចំណេញនយោបាយពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខ។ នេះជាគុណធម៌ មិនមែនពេលឃើញគ្រួសារគេកំពុងមានទុក្ខលំបាក បែរជាចេញមុខកេងចំណេញនយោបាយ ដោយការវាយប្រហារនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាក់ស្តែងដូចករណីប្រជាជនថៃ ប្រជាជនខ្មែរ បានស្លាប់ក្នុងគ្រោះជញ្ជួយដី បែរជាក្រុមជ្រុលនិយមមួយក្តាប់តូច ចេញមកកេងចំណេញនយោបាយ ដោយវាយប្រហារទៅលើរាជរដ្ឋាភិបាល។ សម្តេចចោទសួរថា តើពួកអ្នកមានមើលទេ បក្សប្រឆាំងនៅប្រទេសថៃ គេមិនបានវាយប្រហារទៅលើរាជរដ្ឋាភិបាលថៃ កាលពលករថៃបានស្លាប់នៅប្រទេសអ៊ីស្រាអែលនោះទេ ហើយផ្ទុយមកវិញ បក្សកាន់អំណាច និងបក្សប្រឆាំងនៅថៃ គេរួមកម្លាំងគ្នា ដើម្បីរិះរកវិធីជួយប្រជាជនគេ ឱ្យបានត្រឡប់មកប្រទេសរបស់ខ្លួនវិញ។ សម្តេចថា មានតែអ្នកនយោបាយខ្មែរទេ ដែលជេរគ្រប់បែបយ៉ាង មកលើរាជរដ្ឋាភិបាល ទាំងដែលមន្ត្រីទូតខ្មែរ និងមន្ត្រីពលករខ្មែរ បានខិតខំជួយដោះទុក្ខលំបាករបស់ពលខ្មែរ ដែលរងរបួស និងស្លាប់ វាខុសពីក្រុមប្រឆាំងបែរជាកេងចំណេញនយោបាយលើអ្នកស្លាប់ទៅវិញ។ តើនេះឬជាគុណធម៌នយោបាយ? សូម្បីតែការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្ត ដើម្បីប្រជាពលរដ្ឋសប្បាយរីករាយ ក៏ពួកប្រឆាំងចោទប្រកាន់ថា ខ្ជះខ្ជាយថវិការជាតិដែរ៕

 

អត្ថបទទាក់ទង