ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រីឡាវ ចំពោះមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋឡាវ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្សបដិវត្តន៍ឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមបណ្ឌិត