Grand News Asia Close

កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក និងជាប្រទេសដំបូងគេក្នុងតំបន់ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ 564
កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក និងជាប្រទេសដំបូងគេក្នុងតំបន់ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក និងជាប្រទេសដំបូងគេក្នុងតំបន់ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក និងជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស។

ការអះអាងរបស់សម្ដេចធិបតី ធ្វើឡើងនៅក្នុងឱកាសសម្តេចធិបតី អញ្ជើញចូលរួមក្នុងកម្មវិធី អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា មានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាសក្ខីភាពដែលបញ្ជាក់ពីភាពរឹងមាំ មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ជាតិ រួមទាំងទីតាំងយុទ្ធសាស្ដ្រ នៅចំកណ្ដាលនៃតំបន់ និងកម្លាំង និងមានជំនាញ ព្រមទាំងប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយនានា ។ ក្នុងនោះរាជរដ្ឋាភិបាល បានរក្សានូវអភិក្រមដែលគាំទ្រធុរកិច្ចដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម ដោយបានអនុវត្តច្បាប់គោលនយោបាយ និងយុទ្ធសាស្ដ្រគ្រប់គ្រុងជ្រោយ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «កម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមាន សេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក វិនិយោគិនបរទេសអាចបង្កើត គម្រោងវិនិយោគ ជាកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យជាច្រើន ដោយមិនចាំបាច់មានតម្រូវការចូលរួមពីភាគីក្នុងស្រុក លើកលែងតែកម្មសិទ្ធិដីធ្លីមួយប៉ុណ្ណោះ»។

សម្ដេចធិបតីបន្ថែមទៀតថា កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហស្ទើរតែគ្រប់វិស័យ សម្រាប់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ១៩៩៤ វិនិយោគិនបរទេសអាចផ្ញើប្រាក់ចំណេញដោយសេរី ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ លើសពីនេះ តាមរយៈ ច្បាប់ស្ដីពីវិនិយោគនៃកម្ពុជា កម្ពុជាបានផ្ដល់ជូននូវក្របខ័ណ្ឌ លើកទឹកចិត្ដដល់គម្រោងវិនិយោគ រួមជាមួយនឹងការសម្របសម្រួលផ្ដល់សេវាថែទាំ ដោយបានធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និងសេវាក្រោយការអនុម័តគម្រោងវិនិយោគ យ៉ាងទូលំទូលាយដល់វិនិយោគិន៕

អត្ថបទទាក់ទង