Grand News Asia Close

កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងធ្វើបុណ្យរួមគ្នា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 54
កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងធ្វើបុណ្យរួមគ្នា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងធ្វើបុណ្យរួមគ្នា

 

នៅក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសិរីសោភា ហៅវត្តអង្គតាមិញ (នៅទល់មុខជាមួយទីស្តីការក្រសួងមុងងារសាធារណៈ) ដែលស្ថិតក្នុងភូមិចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទី១ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានគូសរំលេចថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលជាច្រើនដែលយើងកំពុងមាននេះ គឺកើតឡើងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ដែលបានជំនះនូវបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាលមួយ ដើម្បីទទួលបានជ័យជម្នះ និងសន្តិភាពពេញលេញ ហើយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារ និងកសាងរហូតឈានដល់ការអភិវឌ្ឍប្រទេសដូចបច្ចុប្បន្ន។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តជឿជាក់លើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបន្តបេសកកម្មពីសម្តេចតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាគ្រប់រូប៕

អត្ថបទទាក់ទង