Grand News Asia Close

សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើជូនលោកអឹម នី និងអ្នកសារព័ត៌មានដែលមានការភាន់ច្រឡំ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 502
សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើជូនលោកអឹម នី និងអ្នកសារព័ត៌មានដែលមានការភាន់ច្រឡំ សារសម្លេងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើជូនលោកអឹម នី និងអ្នកសារព័ត៌មានដែលមានការភាន់ច្រឡំ

CNV:

ខ្ញុំសូមផ្ញើជូនចំពោះ លោក អឹម នី ក៏ដូចជាអ្នកសារព័ត៌មាន ព្រមទាំងបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អឹម នី ដែលខ្ញុំហៅថាប្អូនឬបង ប៉ុន្តែប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ។

ខ្ញុំសូមបញ្ជាក់ថា៖ទីមួយ ខ្ញុំគ្មានប្រវត្តិច្រើនទេគឺមានប្រវត្តិតែមួយគត់ គឺប្រវត្តិដែលបានថតជាខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី រួចមកហើយ។ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបឋកថាថ្ងៃមុនអស់រយៈពេលពីរម៉ោង។ ខ្ញុំបាននិយាយច្រើនហើយ។ រឿងរបៀបនេះកើតឡើងមិនតិចជាង៥០ដងទេ ចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ អ្នកនេះអះអាងថាជួយខ្ញុំបែបនេះ ជួយខ្ញុំបែបនោះ មិនមែនជារឿងត្រឹមត្រូវទេ គ្មានអ្នកណាជួយខ្ញុំទេ មានតែខ្ញុំជួយអ្នកដទៃ ខ្ញុំសូមបញ្ជាក់។ ខ្ញុំមិនដឹងថាតើខ្ញុំរកពាក្យពេចន៍ដោះស្រាយយ៉ាងម៉េច សារព័ត៌មានយកមកចុះផ្សាយបែបនេះ។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលភ្លេចគុណអ្នកណាទេ ក៏ប៉ុន្តែសូមអោយអ្នកដទៃគោរពគោលការណ៍និយាយត្រង់ និយាយពិត ព្រោះមិនអាចយកភាពកាឡៃ… ហើយរឿងដែលមិនដែលស្គាល់គ្នាមករស់នៅឯខេត្តពោធិសាត់ ហើយខេត្តពោធិសាត់ពេលនោះនៅភូមិភាគពាយព្យ វាឆ្ងាយណាស់ជាមួយនឹងជ្រុងម្ខាងនៃភូមិភាគបូព៌ាទិសដែលនៅស្រុកមេមត់ឯណោះទៅវាមិនរួច។ តែប្អូនបាននិយាយដល់ តាម៉ុក ជាភូមិភាគនិរតី តើប្អូននៅភូមិភាគពាយព្យឬភូមិភាគនិរតី? ហើយបងមិនដែលបានជួបប្អូនទាល់តែសោះ។ អាច(ថា)ប្អូនជួយមនុស្ស ប៉ុន្តែប្អូនប្រហែលជាស្គាល់មនុស្សខុស បងអត់ដែលបានជួបជាមួយប្អូនទេ ហើយក៏មិនមាន​អ្វីដែលត្រូវជួបដែរ។ ប្អូនទៅជួយបងឱ្យបងរត់? អត់មានទេប្អូន។ ពេលនោះបងជាមេបញ្ជាការម្នាក់ បងអាចនឹងបញ្ជាកងទ័ព ឬក៏អាចធ្វើអីមិនចាំអ្នកណាមកប្រាប់បងទេនៅពេលនោះ។ នេះគ្រាន់តែជម្រាបជូនជាដំណឹង។

សូមអ្នកអ្នកព័ត៌មានដកការផ្សព្វផ្សាយនេះចេញទៅ ជាជាងទុកឱ្យមានការភាន់ច្រឡំ ដោយប្រការណាមួយ។ សូមអភ័យទោសចំពោះប្អូន បងមិនដែលភ្លេចគុណចំពោះអ្នកណាទេ ប៉ុន្តែវាត្រូវតែច្បាស់លាស់ តែនេះវាអត់ច្បាស់ គម្លាតនៅក្នុងដំណាក់កាលនោះ។ សូម្បីនៅក្នុងដំណាក់កាលនេះក៏ត្រូវចាយពេល៤ទៅ៥ម៉ោង ទើបធ្វើដំណើរទៅដល់ដែរ ហេតុអ្វីបានប្អូនអាចទៅជួយបងបាននៅកន្លែងនោះ បើមួយនៅភ្នំក្រវាញពោធិសាត់ ឯមួយទៀតនៅស្រុកមេមត់ក្បែរព្រំដែនវៀតណាម។ ម្ខាងព្រំដែន​ថៃ ម្ខាងព្រំដែនវៀតណាម អញ្ចឹងទេធ្វើម៉េចជួយបាន។ ខ្ញុំគ្មានអ្នកណាជួយ មានតែខ្ញុំជួយគេ តែគ្មានអ្នកណាជួយខ្ញុំទេ។ សូមបញ្ជាក់ជូនប៉ុណ្ណឹងសូមអរគុណ។​​

អត្ថបទទាក់ទង