Grand News Asia Close

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 19:45 pm ព័ត៌មានជាតិ 55
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ ឯកឧត្តម Luiz Inácio Lula da Silva ប្រធានាធិបតីប្រទេសប្រេស៊ីល និងជាប្រធាន G20 និង ឯកឧត្តម António Guterres អគ្គលេខាធិការ

អង្គការសហប្រជាជាតិ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 លើកទី២ ក្នុងឱកាសមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅទីក្រុងញូវយ៉ក។

នេះគឺជាលើកទី១ ដែលក្រុមប្រទេស G20 បានអញ្ជើញរដ្ឋសមាជិកអង្គការសហប្រជាជាតិឱ្យចូលរួមកិច្ចប្រជុំខាងលើ ដោយបង្ហាញពីសារសំខាន់នៃបរិយាបន្ន និងពហុភាគីនិយម។ ជាមួយគ្នានេះ ក្នុងនាមជាប្រធាន G20 ប្រេស៊ីលបានកំណត់អាទិភាពចំនួនបី រួមមាន៖ ទី១) ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ភាពក្រីក្រ និងវិសមភាព ទី២) ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសេដ្ឋកិច្ច សង្គម និងបរិស្ថាន និង ទី៣) កំណែទម្រង់អភិបាលកិច្ចសកល។

អត្ថបទទាក់ទង