Grand News Asia Close

ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី១?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 32
ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី១? ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី១?

នៅក្នុងបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក៏ដូចជា នីតិកាលកន្លងទៅ បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងនោះសុខភាពល្អ រួមចំណែកសំខាន់ដល់សមត្ថភាពក្នុងការស្រូបយកចំណេះដឹងទូលំទូលាយ និងជំនាញឯកទេសពិតប្រាកដ ប្រកបដោយសីលធម៌វិជ្ជាជីវៈ ដែលទាំងនេះគឺជាអាទិភាពគន្លឹះទី១ ដើម្បីជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន ភាពធន់ និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែខិតខំរិះរកយន្តការចាំ បាច់នានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិកា យ៉ាងច្រើនជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្តោតជាសំខាន់ លើការកាត់បន្ថយការឈឺ និងការស្លាប់បណ្តាលមកពីជំងឺជាពិសេសជំងឺមិនឆ្លងចម្បងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតាទារកកម្ពុជា និងអាហារូបត្ថម្ភ ការការពារសុខភាពសាធារណៈ ការការពារ និងការគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម៕

 

អត្ថបទទាក់ទង