Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឡាវ រិះរកវិធីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 142
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឡាវ រិះរកវិធីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឡាវ រិះរកវិធីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា

ក្នុងជំនួបជាមួយឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ធ្វើយ៉ាងណាធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។

ក្រៅពីលើកបញ្ហាអគ្គិសនីហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកពីបញ្ហាព្រំដែនរវាងកម្ពុជា និងឡាវផងដែរ។ ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ថា ឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន៕

 

អត្ថបទទាក់ទង