Grand News Asia Close

ឯកឧត្តមហ៊ុនម៉ានីប្រគល់ផ្ទះជូនគ្រួសារយុវសិស្សនិទ្ទេសA (អន ផានិត)

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 156
ឯកឧត្តមហ៊ុនម៉ានីប្រគល់ផ្ទះជូនគ្រួសារយុវសិស្សនិទ្ទេសA (អន ផានិត) ឯកឧត្តមហ៊ុនម៉ានីប្រគល់ផ្ទះជូនគ្រួសារយុវសិស្សនិទ្ទេសA (អន ផានិត)

ដោយមើលឃើញពីការលំបាកខ្វះខាតក្នុងជីវភាពនិងមានទីជំរកមិសមរម្យ​របស់គ្រូសារ​ប្អូនប្រុសអនផានិតជាយុវសិស្សនិទ្ទេស(A)ឆ្នាំ២០២៣ដែលមានឪពុកម្តាយជាជនមានពិការភាពទាំងពីនាក់រស់នៅក្នុងភូមិជ្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែន និងសម្តេចកិត្តិ​​ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា​​បានសម្រេច ផ្តល់១ខ្នង ជូនគ្រួសារខាងលើនេះ ដោយបានប្រគល់ភារកិច្ច ជូនកងកម្លាំងវិស្វកម្ម សម្តេចតេជោសែន សៀមរាប ជាអ្នកទទួលសាងសង​​​ដោយប្រើរយះពេល៤ខែ​​ ទើបរួចរាល់។​ផ្ទះនេះ មានទំហំ ​១១ម៉គុណ១៦ម៉៦០ មាន៥បន្ទប់ គឺ​បន្ទប់គេងបន្ទប់​ទទួលភ្ញៀវ១ ​និងបន្ទប់បា ព្រមទាំង មានបន្ទប់ទឹក៤​មានអាងស្តុបទឹកនិងរបងព័ទ្ធជុំវិញផងដែរ។​

ក្នុងពិធីប្រគល់ផ្ទះជូន លោកអនចាន់ណានិងអ្នកស្រីតុបមករា ដែលជាឪពុក ម្តាយ​​​ របស់​យុវសិស្សអន​​ផានិត​​ នៅព្រឹកថ្ងៃទី​២៤​ខែមិនា​ឆ្នាំ២០២៤នេះ​​ឯកឧត្តមហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណះ បានពាំនាំនូវប្រសាសនផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែន​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន​​ជូនចពោះលោក អន ​​ចាន់ណា និងលោកស្រី តុបមករា​​​ និងក្រុមគ្រួសារ​​​ និងចូលរួមអបអរសាទរ​​ក្នុងពេល ដែលក្រុមគ្រួសារលោក និង លោកស្រី ទទួលបានអំណោយ ដ៍ថ្លៃថ្លា ជាផ្ទះថ្មី១ខ្នងពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះ​​​។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​​ ក៍​បានក្រើនរំឮកដល លោក អន ចាន់ណា និងលោកស្រី ​​តុប មករា​​ និងកូនស្រីម្នាក់ទៀត ក្នុងបន្ទុកត្រូវ បន្តខិតខំពង្រឹងជីវភាព និងខិតខំ រៀនសូត្រ ហើយកុំបារម្មណ ចំពោះ យុវសិស្ស អនផានិត អី ព្រោះថានៅភ្នំពេញអនផានិតទទួលបានយកចិត្តទុកដាក់លើ ការហូបចុក ស្នាក់នៅ និងការសិក្សា រៀនសូត្រ យ៉ាងល្អប្រសើរហើយ

លោក អន ចាន់ណា តំណាងក្រុមគ្រួសារ បានសម្តែង សេចក្តីរីករាយឥតឧបមា ដោយ គ្រួសារលោកទទួលបាន ការអាណិតស្រឡាញយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំបន្តវេន ដែលមិត្រឹមតែឧបត្ថម សំរាប់កូនប្រុសច្បង របស់គ្រួសារលោក មានការស្នាក់នៅ និងរៀនសូត្របន្ត នៅភ្នំពេញនោះទេ តែថែមទាំងផ្តល់ទី ជំរកដ៍កក់​ក្តៅបំផុត សំរាប់ក្រុមគ្រួសារលោក ​ដែលគុណដ៍ថ្លៃថ្លានេះ រូបលោក និងក្រុមគ្រួសារ នឹងចងចាំអស់​១ជីវិត។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដលនាពេលខាងមុខតាមរយះឯកឧត្តមហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ ដែលមានវត្ថមាន ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ លោកអន ចាន់ណានិងក្រុមគ្រួសារសូមបួងសួងដល អស់វត្ថុសក្តិសិទ្ធិ ក្នុងលោក និងទេវឆ្នាំថ្មី សូមប្រោសព្រហ្ម ប្រសិទ្ទិពរជ័យ បវរមហាប្រសើរ ជូន សម្តេច តេជោ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងកូន​​​ចៅ ទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរ៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ