Grand News Asia Close

ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 140
ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស

 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍បញ្ជាក់ថា ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាន់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទសវត្សទី២១ ពិសេសពង្រឹងបំនិនសម្បទា ចរិយាសម្បទា ដើម្បីទទួលខុសត្រូវសកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នៅសាលសន្និសីទសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា កិច្ចប្រជុំមួយថ្ងៃកន្លះមកនេះ គឺជាការជួបជុំ ដើម្បីបូកសរុបពិនិត្យវាយតម្លៃ និងអបអរសាទរសមទ្ធិផលការងារដែលយើងរួមគ្នាសម្រេចបាន គិតចាប់ពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន និងលើកទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។ ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀតទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ការអនុវត្តការងារតាមរចនាសម្ព៍ន្ធ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនៅវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង នឹងភាពរឹងមាំ នៃ ស.ស.យ.ក ។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលជាង១ឆ្នាំទៅនេះ ស.ស.យ.ក បានពង្រឹងតួនាទីស្នូលរបស់ខ្លួនយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលបានប្រែក្លាយបញ្ហាប្រឈមទៅជាកាលាអនុវត្តភាព ដើម្បីចូលរួមយ៉ាងសកម្មរាល់កិច្ចការសង្គម និងបន្តចូលរួមជាធ្លុងមួយជាជ្រុងទប់ចលនាយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ តាមរយៈការបំផុសស្មារតីស្រឡាញ់ជាតិ។ ស.ស.យ.ក បានជំរុញនិងលើកទឹកចិត្តប្រជាជន ជាពិសេសយុវជនឱ្យចូលរួមចំណែកកាត់តែផុសផុលថែមទៀតនៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ ជំនាញទសវត្សទី២១ ពិសេសពង្រឹងបំនិនសម្បទា ចរិយាសម្បទា ដើម្បីទទួលខុសត្រូវសកម្មភាពចូលរួម និងសុខភាព ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ។ ទន្ទឹមនឹងនេះ ស.ស.យ.ក បានបន្តបោះជំហានទៅមុខយ៉ាងមោះមុតស្វាហាប់បំពេញភារកិច្ចកាន់តែស៊ីជម្រៅនិងទូលំទូលាយប្រកបដោយស្មារតីទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ និងច្នៃប្រឌិត ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពជាប់ជាប្រចាំដល់យុវជនឱ្យមានលក្ខណៈសម្បត្តិជាវិជ្ជមាន ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ប្រកបដោយសក្តានុពលលើគ្រប់វិស័យ រួមមានមនុស្សធម៌ វប្បធម៌ សង្គម សិល្បៈ ការងារ និងមុខរបរ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ជាមួយវិជ្ជាជីវៈសីលធម៌ គុណធម៌ មនសិការស្នេហាជាតិ មោទនភាពជាតិ និងសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតរបស់ខ្លួន និងជោគវាសនារបស់ប្រទេសជាតិ។ ជាមួយនឹងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក បាននិងកំពុងពង្រីកពង្រឹងនៅតួនាទីចូលរួមចំណែករបស់ខ្លួនកាន់តែខ្លាំងថែមទៀតក្នុងការថែរក្សា ការពារ និងពូនជ្រុំគុណតម្លៃនៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា គ្រួសារ ស.ស.យ.ក ប្តេជ្ញាជម្រុញអនុវត្តការងារ និងសកម្មភាពនានា ក្នុងផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ក្នុងឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបានលទ្ធផលជាក់ស្តែងកាន់តែច្រើនថែមទៀតសម្រាប់យុវជននិងមាតុភូមិកម្ពុជា។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ កន្លងមក ស.ស.យ.ក បានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ការចូលរួមសង្កេតការណបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥៕
ដោយ៖ពលជ័យ
រូបភាព៖ស.ស.យ.ក

អត្ថបទទាក់ទង