តើដំណើរទស្សនកិច្ចទៅខេត្តភាគឦសាន្តផ្តល់ផលប្រយោជន៍អ្វីខ្លះ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មីម្តងទៀតឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរទស្សនកិច្ចទៅខេត្តភាគឦសាន្តដើម្បីមើលឃើញពីការអភិវឌ្ឍពិតប្រាកដនៅតំបន់ទាំងនោះដើម្បីកុំឱ្យគេបំផុសបំភិតបំភ័យបាន។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមក ប្រជាពលរដ្ឋមួយចំនួនដែលមិនធ្លាប់បានទៅខេត្តភាគឦសាន្ត យល់ថា ខេត្តទាំងនោះ គ្មានការរីកចម្រើន មានតែសត្វដំរី ខ្លា ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ខេត្តទាំងនោះមានការរីកចម្រើន និងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រឹងមាំផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោបាយវិនិយោគនៅខេត្តភាគឦសាន្តបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍនៅទីនោះផងដែរ៕