អ្វី​ទៅ​ជា​ជីវិត?

បញ្ចខន្ធ ដែលយើងនាំគ្នាហៅថាជាសត្វ ជាបុគ្គល ឬថាជាតួខ្លួន ការពិតទៅវាគ្រាន់តែជាឈ្មោះ ដែលត្រូវបានមនុស្សសន្មតឡើងដើម្បីប្រើប្រាស់សម្រាប់ហៅ ការរួមបញ្ចូលគ្នានៃខន្ធទាំង ៥ នេះប៉ុណ្ណោះ ។ ខន្ធទាំង ៥ នេះជាសភាវៈមិនទៀងទាត់ ហើយទាំងអស់តែងតែផ្លាស់ប្តូរជានិច្ច ។

គូសសញ្ញា​ជើង​ក្អែកលើចិញ្ចើមក្មេង​ក្នុងជំនឿខ្មែររបស់អ្ន​កខេត្តសៀមរាប

ការប្រារព្ធពិធីតាមជំនឿសាសនានៅពេលមានមនុស្សស្លាប់នៅតាមបណ្តាខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាតែងតែមានជាទូទៅ ប៉ុន្តែជំនឿក្នុងការយកធ្យូងមកគូសសញ្ញាជើងក្អែកនៅ លើចិញ្ចើមក្មេងនៅក្នុងភូមិ ពេលឃើញគេហែសពនិងបានឮដំណឹងថាមានអ្នកស្លាប់ ត្រូវបានប្រទះឃើញនៅក្នុងខេត្តសៀមរាបជាច្រើនកន្លែង តែទំនៀមនេះមានការថមថយបន្ដិចជាងសម័យមុន។

វត្តរលួស ៖ សម័យនេះយុវជនខ្មែរពុំសូវចង់បួស

វត្តព្រះស្នេហាបរិច្ឆត្តព្រឹក្ស ហៅវត្តរលួស ស្ថិតនៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងជាវត្តដែលមានអាយុកាលយូរលង់ដែរហើយ។ ដោយការវិវត្តនៃសម័យកាល ធ្វើឲ្យព្រះវិហារដ៏ល្អមួយ មានភាពទ្រុឌទ្រោមដោយច្រើនអន្លើ តែពុំទាន់មានការជួសជុលកែលម្អឡើងវិញនៅឡើយ។ មិនត្រឹមតែព្រះវិហារដែលទ្រុឌទ្រោម និងប្រែ

អ្នកស្រុក​នគរក្រៅប្រារព្ធ​ពិធីប្លុងក្រឡានតាម​ទំនៀមបុរាណ

ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។ ពិធីនេះត្រូវបានអ្នកស្រុកធ្វើតៗគ្នាពីដូនតាមក ទុកថាជាទំនៀមពិសេសដោយឡែកពីភូមិ

ព័ត៌មានពេញនិយម