រយៈពេលពីរឆ្នាំបានកន្លងផុតចាប់តាំងពីលោក Joko «Jokowi» Widodo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទីប្រាំពីរនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ បន្ទាប់ពីចាប់ផ្តើមមានការរង្គោះរង្គើ និងភាពច្របូកច្របល់ចំពោះតំណែងប្រធានាធិបតីរបស់គាត់ លោក Jokowi បានបង្កើនទំនុកចិត្តដោយទទួលបានការវាយតម្លៃខ្ពស់ និងការសរសើរពីអ្នកជំនាញផ្នែកនយោបាយ។
ប៉ុន្ដែ ចំពោះសមិទ្ធផលទាំងអស់នេះ រដ្ឋាភិបាលរបស់លោក Jokowi និងអនុប្រធានាធិបតីលោក Jusuf Kalla បន្តប្រឈមមុខនឹងបញ្ហាជាច្រើនអំពីគោលនយោបាយការបរទេសឥណ្ឌូនេស៊ី។
ការព្រួយបារម្ភជាបឋមដែលថា លោកប្រធានាធិបតីរូបនេះខ្វះការចាប់អារម្មណ៍ក្នុងកិច្ចការពិភពលោកបានបង្ហាញថា គ្មានមូលដ្ឋាន ដោយសារវាបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីប្រកាសរបស់ឥណ្ឌូនេស៊ីថា ខ្លួននឹងស្វែងរកអាសនៈមិនអចិន្ដ្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០១៩-២០២០។
គួរឱ្យភ្ញាក់ផ្អើល ដែលការប្រកាសនេះធ្វើឡើងចេញពីលោក Kalla មិនមែនលោក Jokowi ខ្លួនឯង ដោយលោកមិនបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិពីរឆ្នាំជាប់ៗគ្នា។
ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភបែបនេះ រដ្ឋមន្រ្តីការបរទេសលោកស្រី Retro. LP Marsudi បានលើកឡើងនូវកិច្ចប្រជុំអន្តរជាតិ និងទ្វេភាគីជាច្រើនថា លោក Jokowi បានចូលរួមកាលពីឆ្នាំមុន ដោយមិនបាននិយាយទៅដល់ការដែលឥណ្ឌូនេស៊ីធ្វើជាប្រធានកិច្ចប្រជុំជំនួបកំពូលវិសាមញ្ញនៃកិច្ចសហប្រតិបត្តិរបស់អង្គការអ៊ិស្លាមលើកទី៥ (OIC) ប្រធានកិច្ចប្រជុំរបស់ខ្លួននៅសមាគមប្រទេសដែលជាប់សមុទ្រឥណ្ឌា (IORA) ហើយនឹងផ្សេងៗទៀត។
ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានការយល់ឃើញការមិនចាប់អារម្មណ៍នៅក្នុងគោលនយោបាយការបរទេសរបស់លោកប្រធានាធិបតីរូបនេះ និងនៅក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ ដែលការយល់ឃើញនេះជានិច្ចជាកាលវាមានសារៈសំខាន់ច្រើនជាងភាពជាក់ស្តែងទៅទៀត។
អតីតរដ្ឋមន្រ្តីទេសចរណ៍ និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចលោក Mari E. Pangestu នាពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា មានភាពប្រឈមចំនួនបួនសម្រាប់ការឯកភាពគ្នានៅក្នុងអាស៊ាន ដែលនឹងមានការវិវត្តន៍ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ៖ ការងើបឡើងយឺតៗនៃសេដ្ឋកិច្ចពិភពលោក ការប្រឆាំងនឹងសកលភាវូបនីយកម្ម ការប្រឆាំងនឹងអន្តោប្រវេសន៍ និងទស្សនៈប្រឆាំងនឹងក្រុមវរជន ការផ្តល់សម្ភារៈបរិក្ខាដល់ផ្នែកបច្ចេកវិទ្យា និងការប្រែប្រួលផ្នែកប្រជាសាស្រ្ត និងការកើនឡើងនៃសមាមាត្រប្រជាជនរស់នៅតាមទីប្រជុំជន។
ហើយក៏បានលើកឡើងជាទឡ្ហីយករណ៍នូវភាពប្រឈមជាបន្ទាន់ និងសារៈសំខាន់ជាបន្ថែមទៀតនោះគឺលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលប្រទេសរបស់លោកនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០១៧។
ជាការពិតណាស់ តំបន់នេះមិនដែលត្រូវបានឃើញពីមុនមកថា ប្រធានអាស៊ានបើកចំហដោយងាកទៅរកមហាអំណាចមួយជាងមហាអំណាចមួយទៀត ហើយការងារនេះនឹងកើតមានឡើងនៅពេលដែលហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាន។
សូម្បីតែកម្ពុជាដែលជាញឹកញាប់ត្រូវបានគេចោទថា ជា «អាយ៉ង» ក្រុងប៉េកាំង ហើយបានធ្វើជាប្រធាននៃសមាគមអាស៊ាននៅឆ្នាំ ២០១២ នោះ យ៉ាងហោចណាស់ខ្លួនក៏បានព្យាយាមដើម្បីរក្សាឱ្យមានការចាប់អារម្មណ៍ថា មានអព្យាក្រឹត្យភាព។
សម្រាប់លោក Duterte វិញទំនងជាមិនធ្វើជាអ្នកកាន់ជើងនៅក្នុងជម្លោះរបស់មហាអំណាចនោះគឺជាបញ្ហា ដោយសារតែបញ្ហានេះវាធ្វើឱ្យប៉ះពាល់ដល់គោលបំណងស្នូលរបស់អាស៊ាន ដែលមិនត្រឹមតែមិនបានជួយឱ្យសមាជិកអាស៊ានទាំង ១០ ប្រទេសនេះនៅជាមួយគ្នាប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងធ្វើឱ្យទំនាក់ទំនងរបស់ពួកគេនៅក្នុងក្របខណ្ឌដ៏ធំនៅក្នុងតំបន់។
មាត្រា ១ នៃធម្មនុញ្ញអាស៊ានដែលបានដាក់ចេញនូវគោលបំណងរបស់អាស៊ានបានអំពាវនាវ ឱ្យសមាគមនេះមិនត្រឹមតែដើរតួនាទីស្នូល និងសកម្មប៉ុណ្ណោះទេ ក្នុងឋានៈជាកត្តាជំរុញដ៏សំខាន់នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូខាងក្រៅ ក៏ប៉ុន្តែ ក៏នៅក្នុងក្របខ័ណ្ឌរចនាសម្ព័ន្ធដែលបើកចំហ មានតម្លាភាព និងមានការចូលរួមពីភាគីជាច្រើន។
សញ្ញាណនៃភាពកណ្តាលរបស់អាស៊ាន ដែលសមាគមនេះបានធ្វើការយ៉ាងសកម្មដើម្បីឱ្យមហាអំណាចធំៗទទួលស្គាល់ ដែលនឹងធ្វើឱ្យអន្តរាយដ៏ធ្ងន់ធ្ងរ មិនតិចតួចឡើយ ដោយសារតែខ្លួនពឹងផ្អែកយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់អាស៊ាន ដើម្បីធ្វើជាអ្នកសម្របសម្រួលដ៏ស្មោះសរ និងមិនលម្អៀង ដែលនឹងធ្វើជាស្ពានមេត្រីសម្រាប់មហាអំណាចខុសៗគ្នាទាំងអស់នៅក្នុងតំបន់នេះ។ ដូចប្រភពការទូតមួយបាននិយាយថា «អាស៊ានអាចដើរតួនាទីស្នូលដោយសារតែខ្លួនជាមិត្តមួយសម្រាប់មហាអំណាចទាំងអស់»។
ជាការជាក់ច្បាស់ណាស់ថា រឿងនេះនឹងមិននៅដូច្នេះតទៅទៀតទេ នៅពេលដែលមានការគាំទ្រចិនជាចំហ ទស្សនៈប្រឆាំងអាមេរិករបស់លោក Duterte បានកាច់ចង្កូតអាស៊ាន។ បើសិនជានៅឆ្នាំ ២០១២ វាក្លាយទៅជារឿងប្រវត្តិសាស្រ្តបោះជំហានទៅក្រោយសម្រាប់អាស៊ាន ដែលត្រូវបានគេចោទសួរអំពីកេរ្តិ៍ឈ្មោះរបស់អាស៊ាន គេគ្រាន់តែមានការសង្ស័យថា តើអ្វីនឹងកើតមានឡើងនៅឆ្នាំក្រោយ។
វាស្ថិតនៅក្នុងបរិបទ ដែលនយោបាយការបរទេសរបស់លោក Jokowi មិនចាប់អារម្មណ៍នោះបានក្លាយទៅជាការព្រួយបារម្ភ។ នៅក្នុងរយៈពេលដែលប្រទេសឥណ្ឌូនេស៊ីមិនមើលឃើញសមាគមន៍អាស៊ានថា ជាមូលដ្ឋានដ៏សំខាន់នៃនយោបាយការបរទេសរបស់ខ្លួន តើឥណ្ឌូនេស៊ីនឹងត្រៀមខ្លួនជាស្រេច ដើម្បីឈានជើងចូល និងប្រើប្រាស់ធនធានការទូតដើម្បីរក្សាបាននូវអាស៊ានរួបរួមគ្នាដូចដែលខ្លួនបានធ្វើនៅក្នុងឆ្នាំ ២០១២ ឬ? តើរដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងពេញចិត្តដើម្បីធានាឡើងវិញថា ដៃគូសន្ទនាដែលពាក់ព័ន្ធរបស់អាស៊ាននូវគោលបំណងរបស់សមាគមន៍នេះដើម្បីធ្វើឱ្យប្រាកដថា អាស៊ាននៅតែរក្សាបានចំណុចកណ្តាលនៅក្នុងបរិការតំបន់នេះឬ?
និយាយដោយខ្លី តើឥណ្ឌូនេស៊ីនឹងប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួននៅក្នុងអាស៊ាន ហើយ ផ្តល់នូវទស្សនៈច្បាស់លាស់ទៅកាន់តំបន់នេះនូវទិសដៅ និងភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យក្រោយសហគមន៍អាស៊ានឆ្នាំ ២០១៥ ឬ?
វាមិនគួរមានចម្ងល់ទេថា ជោគវាសនារបស់ឥណ្ឌូនេស៊ី និងអាស៊ានគឺវាប្រទាក់ក្រឡាគ្នានោះទេ។ ដូចការដែលគេនិយាយថា បើឥណ្ឌូនេស៊ី និងអាស៊ានខ្លាំង ពេលនោះអាស៊ាន និងឥណ្ឌូនេស៊ីនឹងមានការរីកចម្រើនដែរ។
ដូច្នេះហើយយើងមិនត្រូវអនុញ្ញាតឱ្យមានការគំរាមណាមួយចំពោះសាមគ្គីភាព និងភាព កណ្តាលរបស់អាស៊ាននោះទេ បើទោះបីជាការគំរាមនោះកើតចេញពីការប្រកួតប្រជែងរវាងមហាអំណាចធំៗ គំនិតឯករាជ្យភាពរបស់ប្រធានអាស៊ាន ឬការមិនចាប់អារម្មណ៍នូវនយោបាយការបរទេសរបស់លោក Jokowi ក៏ដោយ៕
ប្រភព៖ Jakata Post