ការរៀបចំយុទ្ធសាស្ត្ររបស់លោក Rodrigo Duterte ជាមួយប្រទេសមហាអំណាចធំៗនោះអាចទទួលផលប្រយោជន៍នៅក្នុងប្លុកនេះ ខណៈដែលទីក្រុងម៉ានីលទទួលតំណែងជាប្រធានរបស់ ក្រុមប្រទេសនេះ។
ចាប់តាំងពីចូលកាន់អំណាចក្នុងខែមិថុនា ប្រធានាធិបតីហ្វ៊ីលីពីនលោក Rodrigo Duterte បានធ្វើឱ្យល្បីល្បាញតាមបណ្តាសារព័ត៌មានពិភពលោក ដែលកម្រមានសម្រាប់មេដឹកនាំប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការធ្វើអត្ថាធិប្បាយរបស់គាត់លើទំនាក់ទំនងប្រទេសរបស់គាត់ជា មួយនឹងប្រទេសមហាអំណាចដូចជា អាមេរិក ចិន ជប៉ុន និងរុស្ស៊ី ដែលមានលក្ខណៈវិសាមញ្ញ ចំពោះការបែកបាក់របស់ពួកគេចេញពីឧត្តមគតិដែលបានយល់ព្រមគ្នានោះ។ ឥឡូវនេះជាពេល ដែលគាត់ត្រូវបង្ហាញពីការដឹកនាំដ៏វៃឆ្លាតរបស់គាត់ឱ្យបានសមរម្យក្នុងការតំណាងឱ្យតំបន់នេះ។
ហ្វីលីពីនដែលនឹងចូលកាន់តំណែងជាប្រធានអាស៊ាន បន្ទាប់ពីឡាវ។ ផ្ទុយទៅវិញ ហ្វីលីពីនមានមេដឹកនាំដែលនិយាយឥតសំចៃបំផុតនៅក្នុងអាស៊ាន និងការរំពឹងទុកកម្រិតខ្ពស់ដែលខ្លួននឹង លើកតម្កើនមុខមាត់របស់ប្លុកអាស៊ាននេះដល់កម្រិតថ្មីមួយនៅក្នុងឆ្នាំខាងមុខនេះ មុនពេលខ្លួន ចូលជំនួសភារកិច្ចឆ្លាសវេននៅក្នុងការកាន់តំណែងនេះ។ ដោយបន្ថែមទៅក្នុងន័យនេះ ការពិតដែលថា ការធ្វើជាប្រធាននេះស្របពេលជាមួយនឹងខួបលើកទី៥០ របស់សមាគមនេះ។ រដ្ឋាភិ បាលទីក្រុងម៉ានីល បានបញ្ជាក់ថា ខ្លួនបានត្រៀមជាស្រេចសម្រាប់ភារកិច្ចនេះ ថែមទាំងបង្កើតនូវប្រធានបទផ្សេងៗដែលជាប្រធានបទថ្មីហៅថា «ភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរ និងការចូលរួមជាមួយពិភពលោក»។
វាជាការច្បាស់ណាស់ថា អ្វីដែលហ្វីលីពីនមាននៅក្នុងចិត្តសម្រាប់ការកាន់តំណែងរបស់ខ្លួនជាប្រធានអាស៊ាននេះ នឹងត្រូវតែពិនិត្យពិច្ឆ័យសារៈសំខាន់ជាប្រវត្តសាស្ត្រនៃព្រឹត្តការណ៍នេះ ដែលកើតមានឡើងចំពេលដែលតំបន់នេះកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួន។ របៀបវារៈជាច្រើនត្រូវបានដាក់ចេញថា ជាកិច្ចការដ៏មានភាពចម្រូងចម្រាសបំផុត។
ជាដំបូង ហ្វីលីពីននឹងផ្តល់អាទិភាពកំពូលក្នុងការធ្វើឱ្យអាស៊ានមាននូវសហគមន៍មួយដែលមានប្រជាជនជាស្នូល និងសហគមន៍មួយមានប្រជាជនធ្វើការរួមគ្នា។ សហគមន៍សេដ្ឋកិច្ចអាស៊ាន បានឈានចូលដល់ឆ្នាំទីពីររបស់ខ្លួន ហើយទីក្រុងម៉ានីលត្រូវតែណែនាំការសម្រេចចិត្តដើម្បីបង្កើត សមភាពកាន់តែធំឡើងរវាងអ្នកមាន និងអ្នកមានអំណាច និងប្រជាពលរដ្ឋដែលមានភាពរីកចម្រើនតិចតួច។ អាស៊ានត្រូវតែមានការចូលរួមបន្ថែមទៀតជាងពេលឥឡូវនេះ ដើម្បីជួយជំរុញ ឱ្យចូលរួមដោយភាគីពាក់ព័ន្ធទាំងអស់ ដោយមិនគិតពីប្រវត្តិ និងការជាប់ទាក់ទងរបស់ពួកគេ ឡើយ។ មេដឹកនាំក្នុងតំបន់នេះត្រូវតែជំរុញ ឬបង្កើនសម្ព័ន្ធភាពជាមួយអង្គការសង្គមស៊ីវិល និងធ្វើការឆ្ពោះទៅរកបុព្វហេតុរួមដែលផ្ដល់ផលប្រយោជន៍ទាំងអស់គ្នា ដែលជាគោលបំណងមួយនៃការបង្កើតសមាគមនេះ។
ទីពីរ មានចំនួនជាង ៧០០០ កោះ ដែលហ្វីលីពីននឹងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីសន្តិសុខដែនសមុទ្រ។ ដោយសារតែការព្រួយបារម្ភលើទឹកដីជម្លោះនៅសមុទ្រចិនខាងត្បូង ដែលខ្លួននឹងមានអ្នកចង់ស្តាប់ ខណៈដែលខ្លួនបានស្នើឱ្យមានការផ្តួចផ្តើមថ្មី។ វាជាសំណាងល្អដែរ ដែលលោក Duterte បានព្យាយាមរួចទៅហើយដើម្បីកាត់បន្ថយភាពតានតឹងដោយការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង និងការយល់ព្រមឱ្យមានកិច្ចពិភាក្សាទ្វេភាគី លើបញ្ហានេះជាជាងការចរចាចិន-អាស៊ាន។ ម៉ាឡេស៊ី និងព្រុយណេបានធ្វើតាមនៅក្នុងបញ្ហាអធិបតេយ្យភាពផ្ទាល់របស់ពួកគេជាមួយចិន និងវៀតណាម ហាក់ដូចជាត្រូវបានធ្វើការពិគ្រោះយោបល់។
ប្រសិនបើប្រទេសទាំងនេះអាចសម្រេចបាននូវដំណោះស្រាយដោយសន្តិភាព និងត្រឹមត្រូវ នៅក្នុងជម្លោះរបស់ពួកគេ ហើយរដ្ឋាភិបាលទីក្រុងប៉េកាំងយល់ស្របទៅនឹងការអនុវត្តតាមច្បាប់ផ្លូវសមុទ្រវិញនោះ ដែលអាស៊ានទាំងមូលនឹងទទួលបានប្រយោជន៍។ ហើយសញ្ញានេះគឺជាការល្អ។ រដ្ឋាភិបាលទីក្រុងម៉ានីល និងរដ្ឋាភិបាលទីក្រុងប៉េកាំងបានឯកភាពគ្នារួចហើយថា តំបន់ Scarborough Shoal ដែលពួកគេមានជម្លោះជាប់គាំងនោះ គួរតែក្លាយជាកន្លែងចតកងម៉ារីនដែល ត្រូវបានការពារដោយការហាមប្រាមលើការនេសាទជាលក្ខណៈពាណិជ្ជកម្ម នៅក្នុងតំបន់នោះ។
ហ្វីលីពីនប្រហែលជានឹងផ្តល់ជូនអ្វីផ្សេងទៀតដល់ប្រទេសជិតខាងរបស់ខ្លួន។ ប្រទេសនេះជាញឹក ញាប់ត្រូវបានរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិជាចម្បង ខ្យល់ព្យុះត្រូពិចផ្សេងៗ និងខ្យល់ព្យុះទីហ្វុង ក៏ប៉ុន្តែស្មារតីរបស់ហ្វីលីពីនដែលប្រឆាំងទៅនឹងទស្សនៈចាស់គំរិលតែងតែទទួលជ័យជម្នះ។ នៅក្នុងភាពស៊ាំដូច្នេះ ប្រជាជាតិផ្សេងទៀតអាចរៀននូវមេរៀនដ៏មានតម្លៃ។ វាគឺជាការសង្ឃឹមថា លោក Duterte ជំរុញអាស៊ានឱ្យត្រៀមខ្លួនបានល្អប្រសើរសម្រាប់មហន្ដរាយធម្មជាតិ ដោយមានយន្តការមួយនៅនឹងកន្លែងសម្រាប់ការឆ្លើយតបនៅក្នុងតំបន់ដ៏ធំចំពោះ ឧប្បត្តិ ហេតុទាំងឡាយណា បើទោះបីជាវាអាចកើតមានឡើងនៅកន្លែងណាមួយក៏ដោយ។ នោះហើយជាអ្វីដែលប្រទេសជិតខាងត្រៀមខ្លួនជាស្រេចនោះ។
ជាចុងក្រោយ ជាមួយនឹងការនិយាយឥតសំចៃដូចលោក Rodrigo Duterte ធ្វើក្នុងឋានៈជាមុខមាត់នៅតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំក្រោយនេះ យើងអាចរំពឹងថា ប្រជាជាតិដែលជាបងប្អូននិងគ្នានៅក្រុមតូចនេះ (អាស៊ាន) និងប្រឈមការខ្មាស់អៀនគួរសមដែរនៅក្នុងលោកនេះ។ កាន់តែបង្ហាញឱ្យមានទំនុកចិត្តទៀតនោះ ហើយការរិះរកវិធីថ្មីដើម្បីភ្ជាប់ជាមួយសហគមន៍អន្តរជាតិ។ ដោយមានទិសដៅច្បាស់លាស់ និងភាពជាអ្នកដឹកនាំដ៏ខ្លាំង ដែលអាស៊ានអាចឆ្ពោះទៅរកជា សម្លេងមួយ៕
ប្រភព : The Nation