ក្រសួង​យុត្តិធម៌ ពង្រឹង​សមត្ថភាព​មន្ត្រីតុលាកា​លើការគ្រប់គ្រ​ងសំណុំរឿ​ង និងរបៀ​បសរសេរ​សំអាងហេ​តុ

ថ្ងៃព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០១៦​
188

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធ៌ម បានរៀបចំ សិក្ខាសាលាស្តីពីការគ្រប់គ្រងសំណុំរឿង និងរបៀបសរសេរសំអាង ហេតុ នៅសណ្ឋាគារកាំប៊ូឌីយ៉ាណា ដោយមានការចូលរួមសំណាក់ចៅក្រម ព្រះរាជអាជ្ញា ដែលបំរើការនៅតាមតុលាការ ទូទាំងប្រទេស។

នៅឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍានា បានមានប្រសាសន៍ថា ដែលរៀបចំធ្វើសិក្ខាសាលានេះ គឺជាការ អនុវត្តនូវគំរោងកំណែទម្រង់ប្រព័ន្ធយុត្តិ ធម៌ និងច្បាប់របស់រាជរដ្ឋាភិបាលដែល មានក្រសួងយុត្តិធម៌ជាសេនាធិការ ហើយសិក្ខា សាលានេះ មានសារៈសំខាន់នៅក្នុងតុលាការកម្ពុជា គឺកាគ្រប់គ្រងសំណុំរឿងក្តីប្រកបដោយប្រសិទ្ធិភាពនិងមានតម្លាភាពនៅតាម សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងរួមចំណែកជំនឿទុកចិត្តពីសាធារណៈជន មកលើតុលាការ តាមរយៈការកាត់បន្ថយនិងទប់ស្កាត់ ការិយាធិបតេយ្យ ព្រមទាំងអំពើពុករលួយនៅក្នុងស្ថាប័នតុលាការ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បន្តទៀត បច្ចុប្បន្ននេះការសរសេរសាលក្រមរបស់ចៅក្រមនៅតាម សាលាដំបូងមានលក្ខណៈល្អប្រសើរជាងមុនឆ្ងាយណាស់ បើធៀបនឹងកាលពីមុន ដែលសាលក្រមនីមួយៗ សរសេរដោយមិនមាន ភាពច្បាស់លាស់ ធ្វើឲ្យក្រសួងមានការពិបាកក្នុងការពិនិត្យសាលក្រមលើកលែងទោសឬបន្ធូរបន្ថយទោសដល់ទណ្ឌិត ។

ការសរសេរសាលក្រម មានតម្លាភាពល្អជាងមុន គឺកើតឡើងតាមរយៈការបណ្តុះបណ្តាលជាច្រើនលើកដល់ចៅក្រម តាមបណ្តាខេត្ត រាជធានីដែល៩៥%ឬ៩៧% ។ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម បញ្ជាក់ទៀតថា ទោះជាសាលាក្រមតុលាការសរសេរ ត្រឹមត្រូវតាមនីតិវិធី ប៉ុន្តែនៅខ្វះការផ្សព្វផ្សាយដល់សាធារណៈជន ឲ្យបានដឹងគ្រប់ៗគ្នា។

ការដោះលែងអ្នកទោសមួយក្នុងមួយឆ្នាំៗដែលមាន៥០%អ្នកទោសមានសាលក្រម មិនច្បាស់លាស់ពិបាកក្នុងការពិនិត្យ ដោះលែងអ្នលទោសឬលើកលែងទោស តែឥឡូវនៅសល់ភាពមិនច្បាស់លាស់ប្រមាណ១៩%ទៅ២០%ទេ ដែលការសរសេរ សាលក្រមនៅមានភាពមិនច្បាស់លាស់ទាមទារអោយអ្នកជំនាញសួរដេញដោលចៅក្រមអ្នកសរសេរសាលក្រមបញ្ជាក់ឡើងវិញ៕15135971_709613279193522_2252423848749304383_n

 

ចែករំលែក

បញ្ចេញយោបល់