នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពីធីផ្សព្វផ្សាយច្បាប់ថ្មីស្តីពី ស្ថិតិ ដែលសហការរៀបចំដោយក្រសួងផែនការ និងធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាព លោក សន ស៊ីថន រដ្ឋលេខាធិការ ក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ ។
ច្បាប់ថ្មីនេះមានគោលបំណងគ្រប់គ្រងការងារទាំងឡាយ ដែលទាក់ទងដល់ការប្រមូល ការកែច្នៃ ការចងក្រង ការវិភាគ ការបោះពុម្ភ និងការផ្សព្វផ្សាយទិន្នន័យស្ថិតិ ឲ្យប្រកបដោយគុណភាព ប្រសិទ្ធភាព និងផ្សព្វផ្សាយ ទាន់ពេលវេលា ហើយអាចជួយសម្រួលដល់អ្នកប្រើប្រាស់ទិន្នន័យ ដូចជា រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ធុរជន អង្គការអន្តរជាតិ និងអ្នកប្រើប្រាស់ទិន្នន័យផ្សេងៗទៀត អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំ ឬកែតម្រូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត របស់ខ្លួន ឲ្យមានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ៕