លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញចុះពិនិត្យអគារសិក្សាដែលកំពុងសាងសង់ក្នុងខេត្តបន្ទាយមានជ័យ

ថ្ងៃព្រហស្បតិ៍ ទី ២៤ វិច្ឆិកា ២០១៦​
124

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ក្រុមការងារ បានអញ្ជើញចុះពិនិត្យអគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ជូនដល់សាលារៀនជាច្រើនខ្នង ច្រើនបន្ទប់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងឱកាសសម្តេចចុះសួរសុខទុក្ខ និងពិនិត្យមើលសមិទ្ធផលជាតិពាក់កណ្តាលអណត្តិ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នអគារសិក្សាទាំងអស់បាននិងកំពុងធ្វើការ បុកគ្រឹះ សាងសង់ជាបណើ្ដរៗហើយផងដែរ។

គួររំលឹកថា ក្នុងបេសកកម្មចុះត្រួតពិនិត្យមើលសមិទ្ធផលពាក់កណ្ដាល អណត្តិ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យចំនួន២លើក នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ- កម្ពុជា បានផ្ដល់ជូនអគារសិក្សាជាច្រើនខ្នងដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរួមមានអគារសិក្សាចំនួន២៧ ខ្នង ស្មើនឹង៤៨០បន្ទប់ អគារទីចាត់ការ និងបណ្ណាល័យ១៨ ខ្នងស្មើនឹង៥៤បន្ទប់ ផ្ទះគ្រូ ៥ខ្នងស្មើនឹង៥០បន្ទប់ ម៉ាស៊ីនថតចម្លង កុំព្យូទ័រ ១០៨គ្រឿង និងម៉ាស៊ីន ព្រីនធ័រ ១៦គ្រឿង។

សាលារៀនដែល ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះពិនិត្យមើល គឺវិទ្យាល័យមង្គលបូរី និងវិទ្យាល័យ ហ៊ុនសែន មង្គលបូរី ឋិតក្នុងស្រុកមង្គលបូរី វិទ្យាល័យ អូរអំបិល និងវិទ្យាល័យហ៊ុនសែន ខ្លាកូន ឋិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានបានផ្តល់ជូនសារុង ១ និងថវិកា ២ម៉ឺនរៀល ដើម្បីលើកទឹកចិត្ត ដល់កម្មករ និងជាងកំពុងសាងសង់គ្រប់សាលារៀនទាំងនោះផងដែរ៕

photo_2016-11-24_12-15-04 photo_2016-11-24_12-14-56 photo_2016-11-24_12-14-43 photo_2016-11-24_12-14-34 photo_2016-11-24_12-14-49 photo_2016-11-24_12-14-13 photo_2016-11-24_12-14-20 photo_2016-11-24_12-14-27

ចែករំលែក

បញ្ចេញយោបល់