មូលនិធិបាយ័ន ប្រគល់ផ្ទះទេវតាចំនួន០៥ខ្នង ជូនទុរគតជន

ថ្ងៃពុធ ទី ២៣ វិច្ឆិកា ២០១៦​
116

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះមូលនិធិបាយ័ន បានប្រគល់ផ្ទះទេវតាចំនួន០៥ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។
១. ផ្ទះលេខ១៨៥ ប្រគល់ជូនលោកយាយ អ៊ឹម ទូច អាយុ៧៩ឆ្នាំ រស់នៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកជំទាវ គឹម ហេង សុខផល
២. ផ្ទះលេខ១៨៦ ប្រគល់ជូនលោកយាយ ស៊ូ អ៊ន អាយុ៧៥ឆ្នាំ រស់នៅភូមិពោធិស្ទៀង ឃុំសណ្តែង ស្រុកបាយ ខេត្តកំពង់ចាម ជាអំណោយលោកជំទាវ គឹម ហេង សុខផល
៣. ផ្ទះលេខ១៨៩ ប្រគល់ជូនលោកយាយ ច្រឹក គន អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកតាន់ កាក់ឃុន និងលោកស្រី សុខ សុភ័ក្ត្រ
៤. ផ្ទះលេខ១៨៧ ប្រគល់ជូនលោកតា ហុក ហឿន អាយុ៧២ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ជាអំណោយលោកជំទាវ គឹម ហេង សុខផល
៥. ផ្ទះលេខ១៨៨ ប្រគល់ជូនលោកតា ផូ មិច អាយុ៧២ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជាអំណោយលោកកាន់ កាក់ឃុន និងលោកស្រី សុខ សុភ័ក្ត្រ
ក្នុងឱកាសនោះក្រុមការងារបានចែកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន សិស្សានុសិស្ស រទេះសម្រាប់ជនពិការ លោកតា លោកយាយ រួមមានគ្រឿងឧបភោគ បរិភោគ, ថវិកា និងសម្ភារ:ប្រើប្រាស់ជាច្រើនមុខផងដែរ៕
15095446_1923872811085889_6741841369965085416_n 15110510_1923872857752551_1168535649090943399_o 15110936_1923873034419200_6966383869416545492_o 15137569_1923872814419222_8566976958786691475_o

ចែករំលែក

បញ្ចេញយោបល់