នៅពេលដែលបញ្ហាទាំងអស់នេះបានស្ងប់ស្ងាត់ ស្តីពីការសន្យាយុទ្ធនាការឆ្ងាយពីការសន្យាដែលអាចសម្រេចបានរបស់ Trump រឿងមួយដែលច្បាស់នោះគឺ TPP ស្លាប់ស្តូកស្តឹងទៅ ហើយ។ អ្វីដែលជាការជំនួស TPP ទៅវិញនោះនឹងក្លាយទៅជារឿងដ៏សំខាន់បំផុតសម្រាប់អនាគតអាស៊ី។
កិច្ចព្រមព្រៀង TPP គឺជាចំណុចស្នូលរបស់លោកប្រធានាធិបតី Barack Obama ចំពោះផែនការដ៏ចម្បងសម្រាប់ទ្វីបអាស៊ីនេះ។ ភាពបរាជ័យនៃកិច្ចព្រមព្រៀង TPP នេះគឺជាការធ្លាក់ចុះនៅក្នុងភាពជាអ្នកដឹកនាំរបស់អាមេរិក ហើយជាការផ្តល់ឱកាសសម្រាប់មេដឹកនាំនៅប្រទេសចិនដើម្បីពង្រីកឥទ្ធិពលចិន ទៅលើប្រទេសជិតខាងរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងតំបន់ផ្សេងៗ ទៀត។ ការវិវត្តទាំងនេះបានលើកឡើងនូវបញ្ហាយុទ្ធសាស្រ្តសំខាន់ពីរ តើកម្រិតណាមួយដែលអាមេរិកនឹងមានយុទ្ធសាស្ត្របោះទីតាំងនៅអាស៊ីក្រោយពីការទទួលរងផលលំបាក ដោយសារតែភាពបរាជ័យកិច្ចព្រមព្រៀង TPP នេះ ហើយតើការបាត់បង់នូវការឈរជើងនេះអាចជាការធាក់ថយក្រោយ ហើយនាំឱ្យធ្លាក់នូវតុល្យភាពតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដូចដែលលោក Trump លើកឡើងមែនឬ?
លោកប្រធានាធិបតីចិន Xi Jinping ប្រឈមមុខភាពមានកម្រិតជាច្រើននៅក្នុងការស្នើឡើងឱ្យមានការងារដែលអាចកែសម្រួលមួយចំនួនចំពោះកិច្ចព្រមព្រៀង TPP នេះ ដែលចិនមិនមែនជាសមាជិក។ ការចរចាចំពោះភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានសមាជិក ១៦ រូបគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៥នេះ ក៏ប៉ុន្តែបរាជ័យដោយសារតែភាពមិនចុះសម្រុងគ្នាទៅលើកម្រិតមួយចំនួន ដែលសមាជិករបស់ខ្លួនមានបំណងដើម្បីបើកទីផ្សារក្នុងស្រុករបស់ពួកគេ។ ថា តើផលវិបាកចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិកចំពោះកិច្ចព្រមព្រៀង TPP នេះនឹងធ្វើឱ្យជឿនលឿន ឬជាឧបសគ្គសម្រាប់ការចរចា RCEP នៅមិនទាន់បានគេឃើញនៅឡើយ។
នៅក្នុងខឹ្លមសារដែលបានចែងនៅក្នុង RCEP វាមិនជំទាស់ត្រង់នឹងបទដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិដែលជំរុញដោយអាមេរិកនោះទេ។ សូម្បីតែចិនក៏បានស្វែងរកដើម្បីតតាំងទៅនឹងបទដ្ឋានទាំងអស់នេះនៅក្នុងរយៈពេលខ្លី សមត្ថភាពរបស់ខ្លួនដើម្បីធ្វើរឿងនេះនឹងធ្វើឱ្យមានការដាក់កំហិតយ៉ាងខ្លាំងដោយសារតែមានបទដ្ឋានសេដ្ឋកិច្ចពហុភាគីត្រូវបានធ្វើជាមួយដៃគូមួយចំនួនរបស់ខ្លួន។
បើទោះបីជាមានការដាក់កំហិតទាំងនេះក៏ដោយ កាលដែលអាមេរិកធ្វើឱ្យមានតុល្យភាពតិច និងធ្វើឱ្យចិនកាន់តែមានឥទ្ធិពលដាក់សម្ពាធទៅលើអាស៊ីនាពេលខាងមុខ។ នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ APEC នៅប្រទេសប៉េរូ លោក Xi បានប្រកាសថា គាត់នឹងស្វែងរកឱ្យកាន់តែមានសន្ទុះបន្ថែមទៀតនូវកិច្ចព្រមព្រៀងស្តីពីតំបន់ពាណិជ្ជកម្មសេរីនៃតំបន់ប៉ាស៊ីហ្វិកនេះ ដែលជាកិច្ចព្រមព្រៀងមានទំហំធំជាងប្រហែលប្រាំបីដងបើធៀបនឹងកិច្ចព្រមព្រៀង TPP ហើយប្រាកដណាស់គាត់នឹងបន្តជុំវិញដើម្បីសម្រេចបានកិច្ចព្រមព្រៀង RCEP មួយនេះ។ ប្រសិនជាចិនជំរុញឱ្យមាននូវគំនិតផ្តួចផ្តើមសមាហរណកម្មតំបន់ ដែលមិនរាប់បញ្ចូលអាមេរិកជាតួអង្គដ៏សំខាន់ ពេលនោះកេរ្តិ៍ឈ្មោះរបស់អាមេរិកក្នុងការចេញនូវបទដ្ឋានណាមួយនៅពេលអនាគតនឹងមានតម្លៃទាប។
បើទោះបីជាក្នុងករណីធ្វើឱ្យមានសមភាព ឬមួយការបូកបញ្ចូលគ្នា ពេលនោះគំនិតផ្តួចផ្តើមពាណិជ្ជកម្មក្នុងតំបន់នឹងផ្ដល់នូវផលប្រយោជន៍ដ៏ច្បាស់លាស់ សម្រាប់ភាពជាអ្នកដឹកនាំរបស់ អាមេរិកចំពោះតំបន់អាស៊ី។ ដូច្នេះ តើយុទ្ធសាស្រ្តដាក់ចេញស្តីពីទំនាក់ទំនងទ្វេភាគីសេដ្ឋកិច្ចដែលបានស្នើឡើងដោយលោក Trump នឹងមានប្រសិទ្ធភាពឬ?
ជាការគួរឱ្យកត់សម្គាល់ លោក Trump បានគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់អាមេរិកមួយចំនួននៅក្នុងតំបន់អាស៊ី រួមទាំងពាក្យសម្តីយុទ្ធនាការដែលពោរពេញទៅដោយការប៉ះពាល់ដ៏ធ្ងន់ធ្ងរទាក់ទងទៅនឹងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាការដាក់ចេញនូវយុទ្ធសាស្រ្តនៃការបង្កើនកម្លាំងយោធាផងដែរ។ ក៏ប៉ុន្តែ ខ្លឹមសារចាំបាច់សម្រាប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីមិនត្រូវបានគេលាតត្រដាងជាសាធាណៈនៅឡើយ។ យុទ្ធសាស្រ្តកិច្ចព្រមព្រៀងទ្វេភាគីណាមួយនឹងមានភាពប្រឈមដែលកើតចេញពីពាក្យសម្តីយុទ្ធនាការឃោសនារបស់ប្រធានាធិបតីជាប់ឆ្នោត ជាពិសេសនៅពេលដែលផែនការយុទ្ធនាការនេះត្រូវបានគេដាក់ចូលជាផែនការអនុវត្តជាក់ស្តែងសម្រាប់រយៈពេល ១០០ ថ្ងៃដំបូងនៃការកាន់អំណាច។
ផែនការរបស់លោក Trump ដើម្បីពង្រឹងការបង្កើតទំនាក់ទំនងក្នុងតំបន់តាមរយៈចំណងទ្វេភាគីជាមួយអាមេរិក ជាជាងតាមរយៈកិច្ចព្រមព្រៀង TPP ដោយសារតែវាមានការលំបាកច្រើនជាង។ ស្ថាននេះមានសារៈសំខាន់ណាស់ ដោយសារតែពាក្យសម្តីយុទ្ធនាការបែបជាអ្នកការពារនិយមរបស់លោក Trump មិនបានធ្វើឱ្យគាត់ស្ថិតក្នុងជំហរល្អសម្រាប់ការចរចានោះទេ។ បើទោះបីជាមានការបង្ហាញឱ្យឃើញថា រដ្ឋបាលរបស់គាត់អាចកាត់បន្ថយពន្ធដែលមានកម្រិតខ្ពស់ទៅលើទំនិញចិនក៏ដោយ ក៏ប៉ុន្តែមិនមានការបង្ហាញណាមួយថា ខ្លួននឹងដកថយចេញពីផែនការ ដើម្បីនិយាយបង្ខូចចិនថា ជាអ្នកក្រឡុករូបិយវត្ថុ។ ហើយស្ថានភាពនេះវាបង្កឱ្យមាននូវភាពងាយស្រួលកាន់តែច្រើនឡើងសម្រាប់ការលើកទឹកចិត្តផែ្នកនយោបាយ និងការលើកទឹកចិត្តនៃការបង្កើតសេដ្ឋកិច្ចកាន់តែធំធេងឡើងសម្រាប់ប្រទេសចិន ដើម្បីជំរុញឱ្យកាន់តែខ្លាំងសម្រាប់គំនិត ផ្តួចផ្តើមសេដ្ឋកិច្ចក្នុងតំបន់ដទៃទៀត ដែលធ្វើឱ្យមានឧបសគ្គកាន់តែច្រើនឡើងសម្រាប់អាមេរិកដើម្បីឈានទៅរកកិច្ចព្រមព្រៀងទ្វេភាគី។
យុទ្ធនាការរបស់លោក Trump ទទួលរងការរិះគន់ដ៏យូរដោយលើកឡើងនូវទឡ្ហីករណ៍ថា កិច្ចព្រមព្រៀង TPP គួរតែត្រូវបានគាំទ្រ ដោយសារតែមានផលប្រយោជន៍ភូមិសាស្រ្តនយោបាយដ៏សំខាន់របស់ខ្លួន។ ទីប្រឹក្សារបស់លោក Trump គាំទ្រកិច្ចព្រមព្រៀង TPP នេះ ហើយអះអាងថា នោះជាការចាំបាច់ដើម្បីធានាទៅដល់សម្ព័ន្ធភាពទាំងឡាយរបស់អាមេរិក ដែលអាមេរិកប្តេជ្ញាចិត្តចំពោះតួនាទីជាប្រពៃណីរបស់ខ្លួនក្នុងឋានៈជាអ្នកធានានៃសណ្តាប់ធ្នាប់បែបសេរីនៅអាស៊ីធ្វើឱ្យ មានវត្តមានផ្នែកនាវាអាមេរិកកាន់តែច្រើននៅក្នុងតំបន់នេះ។
សន្តិភាព និងវិបុលភាពរបស់អាស៊ី វាមិនត្រឹមតែពឹងផ្អែកទៅលើកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការយល់ឃើញដែលបានដាក់បង្កប់ដិតដាននៅក្រោយសង្គ្រាមលោកលើកទី ២ ដែល ទាក់ទងទៅនឹងផ្នែកសេដ្ឋកិច្ចពិភពលោក។ វត្តមាននៃកិច្ចព្រមព្រៀង TPP នេះ គឺជាផ្លូវមួយយ៉ាងច្បាស់ដើម្បីជំរុញឱ្យមានសេរីភាពនៅតំបន់អាស៊ី។
ដើម្បីទប់ទល់ទៅនឹងចិន ហើយរក្សាបាននូវភាពជាអ្នកដឹកនាំរបស់អាមេរិកនៅក្នុងតំបន់អាស៊ីលោក Trump ត្រូវតែបន្តនូវនយោបាយសហការគ្នាផ្នែកសហប្រត្តិការទ្វេភាគីសេដ្ឋកិច្ចដែលស្ថានភាពនេះតម្រូវឱ្យគាត់ប្រកាសបដិសេធនូវពាក្យសម្តីថា ផលប្រយោជន៍អាមេរិកមុនគេបង្អស់ ឬមួយគាត់ត្រូវតែពិនិត្យឡើងវិញនូវគោលជំហរស្តីពីកិច្ចព្រមព្រៀង TPP ។ យុទ្ធសាស្រ្តណាមួយដែលធ្វើឱ្យខ្វះខាតនូវជម្រើសណាមួយនោះ នឹងនាំទៅរកភាពបរាជ័យ ដើម្បីរក្សាផលប្រយោជន៍អាមេរិក ហើយស្ថានភាពនេះអាចធ្វើឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ដំណើរការសេដ្ឋកិច្ចសកល៕
ប្រភព៖ East Asia Forum ចុះថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦