ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ស្នើជប៉ុនជួយបន្តផ្ដល់អាហារូបករណ៍មកនិស្សិតកម្ពុជា

ថ្ងៃពុធ ទី ២៣ វិច្ឆិកា ២០១៦​
187

នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម TAKA HASHI ប្រធានសមាគម ជប៉ុន កម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកអំពីកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសជប៉ុន ក្នុងកំឡុងពេលដែល ឯកឧត្តម TAKA HASHI ជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងចន្លោះឆ្នាំ ២០១៣ – ២០១៧។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសង្កត់ធ្ងន់ថា ឯកឧត្តម TAKA HASHI បានជួយកម្ពុជាយ៉ាងច្រើន ជាពិសេសក្នុងវិស័យអប់រំ ដោយបានផ្តល់អាហារូបករណ៍ រួមទាំងផ្តល់ឱកាសដល់និស្សិតកម្ពុជាបានធ្វើកម្មសិក្សានៅឯប្រទេសជប៉ុនថែមទៀតផង។ លើសពីនេះទៅទៀត ក្រៅពីវិស័យអប់រំ ប្រទេសជប៉ុន ក៏បានចុះកំណត់ទូត និងចុះហត្ថលេខាជាមួយប្រទេសកម្ពុជា ដើម្បីទទួលជំនួយឥតសំណង និងកម្ចីផ្សេងៗពីប្រទេសជប៉ុនយ៉ាងច្រើនផងដែរ។

នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើសុំដល់ ឯកឧត្ដម TAKA HASHI ឱ្យជួយស្វែងរកអាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតកម្ពុជា ក៏ដូចជាជួយមើលថែរក្សានិស្សិតកម្ពុជាដែលកំពុងតែសិក្សា និងធ្វើកម្មសិក្សានៅឯប្រទេសជប៉ុន៕

gnn-23 gnn-24 gnn-25

ចែករំលែក

បញ្ចេញយោបល់