អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីប្រណាំងទូក នៅស្ទឹងសិរីសោភ័ណ

ថ្ងៃពុធ ទី ២៣ វិច្ឆិកា ២០១៦​
124

អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំកម្មវិធីប្រណាំងទូក ដើម្បីអបអរសារទរព្រះរាជពិធីបុណ្យអុំទូក ដែលមានទូកងចំនួន២១ បានចូលរួម នៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យមានជ័យ ដោយមានស្រទាប់មហាជនបានចូលរួមទស្សនាកម្សាន្ដ យ៉ាងច្រើន កុះករស្ថិតសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី២២ ដល់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៦។

ថ្លែងក្នុងពិធីបើកការប្រណាំងទូកនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ លោក សួន បវរ អភិបាល ខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថាការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើងដើម្បីជាការកម្សាន្ដ សប្បាយ រំសាយការនឿយហត់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រមូលស្រូវទាំងនៅក្នុងខេត្ត ក៏ដូចជាមកពី បណ្តាលខេត្តជិតឆ្ងាយ និងចូលរួមអបអរសារទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុកក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិ ដែលមានជាយូរលង់ ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែល ដូនតារបស់ខ្លួនបានបន្សល់ទុក និងថែរក្សាឱ្យបានគង់វង្សបន្ដទៀតផង។

លោក សួន បវរ បានធ្វើការក្រើនរំលឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវវិន័យការប្រកួត ត្រូវចេះសាមគ្គីគ្នា បង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងការប្រកួតដណ្តើមយកជ័យជំនះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន លោកក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់មហាជនទាំងអស់សូមមេត្តាបន្តការចូលរួម ទាំងអស់គ្នា ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវ គោក។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា ដោយឡែកនៅពេលរាត្រី ក៏មានការបណ្តែតប្រទីប នៅស្ទឹងសិរីសោភ័ណត្រង់ស្ពានថ្មថ្មីសង្កាត់ព្រះពន្លា និងមានការប្រឡងចម្រៀងបុរាណ សម័យ ការ ប្រកួតកីឡាប្រដាល់ និងការតាំងពិព័រណ៍លក់ផលិតផលខ្មែរ ថៃ នៅក្នុងសាកលវិទ្យាល័យមាន ជ័យថែមទៀត។

លោក ជា សេងអាន នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទូកងដែលបាន ចូលរួមប្រណាំង មានមកពីបណ្តាស្រុក ក្រុងរបស់ខេត្ត ក្នុងនោះប្រភេទទូកចំណុះ៦០នាក់ឡើងទៅ មាន៣ទូក ចំណុះ៤០នាក់ មាន៣ទូក ចំណុះ២០នាក់ មាន១០ទូក ចំណុះ១២នាក់ មាន២ទូក និងចំណុះ៤នាក់ មាន៣ទូក។

លោកបានបន្ដថា ការប្រណាំងទូកក្នុងឆ្នាំនេះរដ្ឋបាលខេត្ត បានធ្វើការរៀបចំបានល្អដោយបាន ធ្វើការស្ថាបនផ្លូវ អមសងខាងមាត់ស្ទឹងនៅកន្លែងអុំទូកនេះ ដែលអាចជួយបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចមានកន្លែងធំទូលាយក្នុងការមកទស្សនាកម្សាន្ដ ការក្នុងមកមើល ការប្រណាំងទូក៕photo_2016-11-23_11-59-10photo_2016-11-23_11-59-16photo_2016-11-23_11-59-23photo_2016-11-23_11-59-27photo_2016-11-23_11-59-34

ចែករំលែក

បញ្ចេញយោបល់