ការប្រកួតពានរង្វាន់ AFF SUZUKI CUP 2016 ពូល B នឹងចាប់ផ្តើមនៅល្ងាចនេះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺជាជំនួបរវាង ក្រុមគោព្រៃកម្ពុជា ជាមួយនឹងម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ដែលនឹងចាប់ផ្តើមប្រកួតនៅម៉ោង ៦:៣០ នាទីល្ងាចនេះ ខណៈប្រទេសវៀតណាម នឹងត្រូវប៉ះជាមួយ ប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៣:៣០នាទីរសៀលផងដែរ។
គួររំលឹកផងដែរថា កាលពីការប្រកួតលើកទីមួយ ក្រុមគោព្រៃកម្ពុជាទទួលបរាជ័យដោយលទ្ធផល ៣ ទល់នឹង ២ ខណៈម្ចាស់ផ្ទះមីយ៉ាន់ម៉ាក៏ត្រូវបានប្រទេសវៀតណាមបំបាក់ ២ ទល់នឹង ១ ផងដែរ។ កាលពីឆ្នាំ ២០១២ កម្ពុជាក៏ធ្លាប់រងបរាជ័យជាមួយក្រុមមីយ៉ាន់ម៉ាផងដែរ ដោយលទ្ធផល ៣ ទល់នឹង ០។