សារដែលអាចធ្វើឱ្យគាំង iPhone!

ថ្ងៃពុធ ទី ២៣ វិច្ឆិកា ២០១៦​
157

កាលពីពេលថ្មីៗនេះ មានការលេចចេញនូវ Bug (មេរោគ) មួយដែលអាចធ្វើឱ្យ Iphone ដែលមានដំណើរការសុខៗ ទៅជាគាំងដូចជាដុំថ្មមួយដុំ ដោយមិនចាំបាច់មានការ Hack អ្វីនោះទេ។

Bug (មេរោគ) ទាំងនោះគឺត្រូវបានភ្ជាប់មកជាមួយនឹងសារ ដែលមាន Link សម្រាប់ឱ្យម្ចាស់ទូរស័ព្ទចូលទៅមើល ហើយ Bug (មេរោគ) នេះនឹងចាប់ផ្តើមដំណើរការតែម្តង ដោយបិទនូវរាល់ដំណើរការរបស់កម្មវិធីទាំងអស់តែម្តង។

iphone-se-21

តែយ៉ាងណាក៏ដោយ គឺមានដំណោះស្រាយបើសិនជាអ្នកបានជ្រុលខ្លួនក្លាយជាជនរងគ្រោះរបស់ Bug (មេរោគ) នេះ។ អ្នកត្រូវ ធ្វើការ Hard Reboot ទូរស័ព្ទ iPhone របស់អ្នក តាមរយៈ ការចុច ប៊ូតុង Volume Down + Power + Home (ដំណាលគ្នា) ប្រមាណជា 8 ទៅ 10 វិនាទី រហូតដល់វា អេក្រង់រលត់ និងលោតសញ្ញា ផ្លែប៉ោមឡើង មកវិញ។

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បើទោះបីជា ដំណោះស្រាយ មានក៏ពិតមែន តែសូមចាំថា បន្ទាប់ពីអ្នកបាន បើកផ្លូវងងឹត តាមរយៈ ការចុចចូល Link នៅក្នុងសារ នោះហើយ អ្នកមិនអាច ស្មានបានទេថា នឹងមានអ្វី កើតឡើង ជាបន្តទៀតនោះទេ។

 

សូមឆ្លងព័ត៌មានបង
ចែករំលែក

បញ្ចេញយោបល់