គ្រូបង្វឹកកីឡាករបាល់ទាត់កម្ពុជា ប្រមូលទូរស័ព្ទកីឡាករទាំងអស់ទុក

ថ្ងៃអង្គារ ទី ២២ វិច្ឆិកា ២០១៦​
106

យោងទៅតាមការបង្ហោះរបស់ហ្វេសបុកផេក កីឡាករ កែវ សុខផេង ដែលជាខ្សែប្រយុទ្ធក្រុមជំរើសជាតិកម្ពុជាបានបញ្ជាក់ថា លោកគ្រូ Lee Taehoon សញ្ជាតិកូរ៉េបាន ដែលជាគ្រូបង្វឹកកីឡាបាល់ទាត់ជំរើសជាតិកម្ពុជា បានសម្រេចដកឧបករណ៍ទំនាក់ទំនងទាំងអស់ ពីកីឡាករទុកដើម្បីផ្តល់ពេលសម្រាកគ្រប់គ្រាន់មុនប៉ះនឹងម្ចាស់ផ្ទះមីយ៉ានម៉ានៅថ្ងៃស្អែកនេះ។

គួរបញ្ជាក់ផងដែរថា កាលពីប្រកួតបើកឆាកជាមួយប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិកម្ពុជាបានធ្វើបានយ៉ាងល្អប្រសើរបើទោះបីជាក្រុមកម្ពុជាបានទទួលបរាជ័យដោយលទ្ធផល ៣ ទល់ ២ ក៏ដោយ៕

gnn-03

ចែករំលែក

បញ្ចេញយោបល់