លោក ​ឡាយ វណ្ណៈ អភិបាល​ខេត្តតា​កែវ បានបើក​កិច្ចប្រជុំ ពាក់​ព័ន្ធនឹង​បញ្ហាបញ្ឈប់​ការជួល​ដី តាម​ព្រំដែន​ឱ្យ​ទៅជន​ជាតិវៀត​ណាម

ថ្ងៃអង្គារ ទី ២២ វិច្ឆិកា ២០១៦​
124

នៅថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៦នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបើកកិច្ចប្រជុំជាមួយនឹងអភិបាលក្រុង-ស្រុក និងមន្ទីរជំនាញ ក្នុងសាលប្រជុំ សាលាខេត្តតាកែវ ពាក់ព័ន្ធនឹងបញ្ហាបញ្ឈប់ដាច់ខាតក្នុងការ ជួលដីស្រែ តាមព្រំដែនឱ្យទៅជនជាតិវៀតណាម និងពិភាក្សាពីផលប៉ះពាល់ផ្លូវទូទាំងខេត្ត ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ។

នៅក្នុងឱកាសនោះដែរ លោក ឡាយ វណ្ណៈ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតឹងរឹងបំផុតដល់អភិបាលស្រុកជាប់ព្រំដែន ត្រូវទប់ស្កាត់ការជួលដីឱ្យទៅជនជាតិវៀតណាម ហើយក្នុងនោះដែរ អភិបាលស្រុក ជាប់ព្រំដែនត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់ និងហៅប្រជាពលរដ្ឋឱ្យមកចូលរួមប្រជុំផ្សព្វផ្សាយពីសាចរាចរណ៍របស់រាជរដ្ឋាភិបាល លើការហាមជួលដីស្រែឱ្យជនបរទេសតាមព្រំដែន ដើម្បីឲ្យពួកគាត់ បានយល់ដឹង និងឈប់បន្តជួលដីឱ្យជនជាតិវៀតណាម។ ។
លោក ឡាយ វណ្ណៈ ក៍បានបញ្ជាបន្ថែមដល់អភិបាល គ្រប់ក្រុង-ស្រុក ត្រូវចុះសិក្សាឱ្យបានច្បាស់ពីផលប៉ះពាល់នៃការខូចផ្លូវជាតិ ផ្លូវលំតាមឃុំសង្កាត់ដោយសារតែជំនន់ទឹកភ្លៀង ដើម្បី ធ្វើការជួសជុល ឡើងវិញឱ្យហើយមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីផ្តល់ ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ៕

15095596_929233480543666_7402350016032241765_n

ចែករំលែក

បញ្ចេញយោបល់