រដ្ឋសភា បានអនុម័តទាំងស្រុង លើសេចក្តីព្រាង​ច្បាប់ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុខណៈពេលតំណាងរាស្រ្តបក្សប្រឆាំងប្ដូរឥរិយាបថ

ថ្ងៃអង្គារ ទី ២២ វិច្ឆិកា ២០១៦​
123

(ភ្នំពេញ)៖ បន្ទាប់ពីចូលប្រជុំអស់រយៈពេលជាង១ម៉ោង នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៦នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ដែលជារបៀបវារៈទី១។

ការអនុម័តលើសេចក្តីព្រាងច្បាប់មួយនេះ មានការគាំទ្រដោយសំឡេងសមាជិកសភា១០៦ លើ ១០៦សំឡេង ពោលគឺទាំងសមាជិកសភាមកពី CPP និង សមាជិកសភាមកពី CNRP មិនមានអ្នកជំទាស់នឹងសេចក្តីព្រាងច្បាប់នេះឡើយ។

សូមជំរាបថា កិច្ចប្រជុំភាពេញអង្គថ្ងៃនេះ មានរបៀបវារៈចំនួន៣ ដែលរដ្ឋសភា នឹងលើកទៅពិភាក្សា និងអនុម័ត នៅក្នុងមាន៖ ការពិភាក្សាលើច្បាប់ ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត៕

photognn01

ចែករំលែក

បញ្ចេញយោបល់