ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកវគ្គបណ្តុះបណ្តាលស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀន

ថ្ងៃចន្ទ ទី ២១ វិច្ឆិកា ២០១៦​
163

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារសានវ៉េ ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសហការជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ (UNODC, WHO, UNAIDS and Colombo Plan) បានរៀបចំវគ្គបណ្តុះបណ្តាល មួយស្តីពីការព្យាបាលអ្នកញៀនគ្រឿងញៀន។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ជំនាញដល់គ្រូពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយបានអញ្ជើញជំនាញពីមជ្ឈមណ្ឌលបណ្តុះបណ្តាល Colombo Plan ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ធីន អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធិបើកវគ្គបណ្តុះបណ្តាលនេះ ដោយមានអ្នកចូលរួមប្រមាណ ៥០ នាក់៕

15107330_1607454626228941_7743750627654427105_n 15171239_1607454579562279_364004431407931476_n 15178123_1607454909562246_9191233184406770469_n 15179191_1607454676228936_9064138165978387639_n

ចែករំលែក

បញ្ចេញយោបល់