(បន្ទាយមានជ័យ) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅសាលាខេត្តបន្ទាយមានជ័យ។
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលពី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការនៅក្នុងខេត្តបន្ទាយមានជ័យជាច្រើនរូបទៀតផងដែរ។
នៅក្នុងពិធីប្រកាសនោះ បានតែងតាំង លោក ស្តើង តុងហឹង អនុប្រធានមន្ទីរ ចូលកាន់តំណែងជា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ជំនួសលោក ឈើយ ចាន់ណា ដែលត្រូវបានឡើងតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ៕