ដើម្បីណែនាំផ្សព្វផ្សាយអំពីច្បាប់ការងារ និងនីតិវិធីក្នុងរៀបចំឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋខ្មែរ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សរបស់សាធារណរដ្ឋកូរ៉េ (HRD) និងសមាគមកម្ពុជាឆុនណាំក្វាងជូ បានរៀបចំកម្មវិធីសំណេះសំណាល ប្រឹក្សាយោបល់ និងណែនាំផ្សព្វផ្សាយពីច្បាប់ការងារ និងនីតិវិធីក្នុងការរៀបចំឯកសារផ្សេងៗ ជូនបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅតំបន់ក្វាងជូធំប្រមាណ ៣០០នាក់ ។
កម្មវិធីសំណេះសំណាលនោះ បានប្រព្រឹត្តទៅក្រោមការរៀបចំពី ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក Han GiWon អគ្គនាយករង HRD ប្រចាំតំបន់ក្វាងជូ និងលោកស្រី ប៉ាក់ មីហាំ ប្រធានសមាគមកម្ពុជាឆុនណាំក្វាងជូ ជាមួយនឹងការញ៉ាំអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាល៕