សៀវ​ភៅដែលផលិតដោយ Apple នឹងត្រូវដាក់​លក់​តម្លៃ ៣០០$

ថ្ងៃចន្ទ ទី ២១ វិច្ឆិកា ២០១៦​
118

កាលពីពេលថ្មីៗនេះ The Book ដែលជាឈ្មោះសៀវភៅមួយដែលត្រូវបានផលិតដោយក្រុមហ៊ុន Apple ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣០០ដុល្លា។ ជាមួយនឹងតម្លៃនេះ យើងទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយ ថាសៀវភៅនោះមានសមត្ថភាពពិសេសអ្វីខ្លះ ទើបមានតម្លៃរហូតដល់ទៅ ៣០០ដុល្លាបែបនេះ។ តាមពិត The Book គឺជាសៀវភៅដែលមាន ៣០០ទំព័រ ដែលបង្ហាញអំពីកម្រងអនុស្សាវរីយ របស់ Apple អស់រយៈពេល ជាង ២០ ឆ្នាំកន្លង មកនេះ ក្នុងការប្រឡូក ខ្លួនផលិត និងជម្រុញឲ្យ ទីផ្សារអេឡិចត្រូនិច បោះជំហ៊ាន កាន់តែខ្លាំង និងទំនើបឡើង ពីមួយជំនាន់ ទៅមួយជំនាន់។ នៅក្នុងនោះគឺជាបណ្តុរូបភាព ជាច្រើនចាប់តាំង ពីផលិតផល Apple ដំបូងមកម៉្លេះ ដោយរួមបញ្ចូល ទាំងទូរស័ព្ទ, ថេប្លេត, iPod, កុំព្យូទ័រ, នាឡិកា និងផលិតផល ផ្សេងៗទៀត ដែលក្រុមហ៊ុននេះ បានផលិតហើយ ដាក់លក់ក្នុង ទីផ្សារកាលពី ២ ទស្សវត កន្លងមកនេះ។ បើចង់ដឹងឱ្យកាន់តែច្បាស់ថា The Book មានបង្ហាញពីអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

 

ចែករំលែក

បញ្ចេញយោបល់