ជម្រើស២៣នាក់របស់ក្រុមជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ត្រូវបានប្រកាសជាផ្លូវការហើយ

ថ្ងៃសុក្រ ទី ១៨ វិច្ឆិកា ២០១៦​
152

ក្រោយពីបញ្ចប់ការប្រកួតមិត្តភាពជាមួយប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរដោយផ្ទាល់ពីសិង្ហបុរី ទៅកាន់ទីក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមខ្លួនប្រកួតវគ្គ Group Stage នៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៦ ។

សម្រាប់ជំនួបក្នុងពូល B ជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ក្នុងវគ្គ Group Stage នៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខ កម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូង Lee Tae Hoon មានជម្រើសចំនួន២៣នាក់ ដោយពួកគេមិនធ្លាប់មានប្រវត្តិប្រកួតក្នុងកម្រិតនេះ ពីមុនមកនោះឡើយ។

សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup នេះ គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon បានប្រមូលផ្តុំកីឡាករ២៦នាក់ទៅក្នុងជំរុំហ្វឹកហាត់នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិទន្លេបាទី និងនៅភ្នំពេញ។ មុនចេញទៅប្រកួតមិត្តភាពនៅសិង្ហបុរី លោក Lee នៅសល់បញ្ជីឈ្មោះកីឡាករចំនួន២៣នាក់ បន្ទាប់ពីបានជម្រុះចេញ ខ្សែបម្រើណាហ្គាវើល ទុំ សារ៉ាយ អ្នកចាំទី អ៊ុំ វិចិត្រ និងខ្សែការពារ សរ ពិសិដ្ឋ ពីក្លិបក្រសួងការពារជាតិ។

ជម្រើសទាំង២៣នាក់របស់កម្ពុជារួមមាន៖ ស៊ូ យ៉ាទី, រស់ សំអឿន, ឃួន ឡាបូរ៉ាវី, ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ (បឹងកេតអង្គរ), ទិត្យ ឌីណា (អគ្គស្នងការដ្ឋាននគរបាលជាតិ), ច្រឹង ពលរដ្ឋ, ឈិន ឈឿន, អ៊ុំ សេរីរ័ត្ន (ក្រសួងការពារជាតិ), កែវ សុខសិលា, ប៊ីន ចន្ថាជារី, កែវ សុខផេង, អ៊ិន សូដាវីដ (ភ្នំពេញក្រោន), ឆេង ម៉េង, សុះ ស៊ូហាណា (ណាហ្គាវើល), រស់ គង់សំរេច, សំអឿន ពិដោរ, សុខ សំណាង, ប្រាក់ មុន្នីឧត្តម, ហួយ ផល្លីន, នេន សុធារ័ត្ន, សឿយ វិសាល, ណុប តុលា (ព្រះខ័នរាជស្វាយរៀង)៕

15027591_1820839208153579_9081930835297282617_n

15032915_1821035304800636_2970825592933522005_n

15056381_1821065331464300_2330003440480493826_n

15078885_1821036794800487_377075266317769959_n

15094938_1820530194851147_2509143140307572670_n

ចែករំលែក

បញ្ចេញយោបល់