រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន

ថ្ងៃសុក្រ ទី ១៨ វិច្ឆិកា ២០១៦​
100

កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានទទួលជួបគណៈប្រតិភូជប៉ុន ដែលមានលោក  AKIRRA OTO ជាមន្ត្រីក្រសួងគមនាគមន៍ប្រទេសជប៉ុន លោក UKIHISA YAMAMOTO មន្ត្រីក្រសួងគមនាគមន៍ប្រទេសជប៉ុន លោក SHINICHI KIRIYAMA នាយកទទួលបន្ទុកគ្រប់គ្រងទូទៅចំណតកង់ប្រទេសជប៉ុន និងលោក KATAYAMA SHIGESHI នាយករងទទួលបន្ទុកគ្រប់គ្រងចំណតកង់ប្រទេសជប៉ុន ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងកិច្ចពិភាក្សាការងារនោះ បានរាយការណ៍ពីបច្ចុប្បន្នភាពការងាររបស់លោក ក្នុងការនាំកង់ចូលមកកម្ពុជា ក្នុងគោលបំណងជួយដល់សិស្សក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ដោយកន្លងមកក្រុមការងារខាងភាគីជប៉ុន បាននាំចូលកង់ និងបានចែកជូនសិស្សក្រីក្រចំនួនជាង២ម៉ឺនគ្រឿង ក្នុងនោះតាមរយៈក្រសួងព័ត៌មានមានប្រមាណជាង៣ពាន់គ្រឿងផងដែរ៕

photo_2016-11-18_09-24-35 photo_2016-11-18_09-24-37 photo_2016-11-18_09-24-43 photo_2016-11-18_09-24-45

ចែករំលែក

បញ្ចេញយោបល់