នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានចូលរួមធ្វើសន្និសីទកាសែត ស្តីពីការដាំដើមឈើនៅភូមិឈូកមាស សង្កាត់កូនគ្រាល ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដោយមានកិច្ចសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងសហគមន៍ព្រៃសង្ឃរុក្ខវ័ន ក្រោមប្រធានបទ “តោះយើងនាំគ្នាដាំដើមឈើ”។
ក្រសួងបរិស្ថាន តាមរយ:គម្រោងមូលនិធិសម្រាប់ការប្រែប្រួលអាកាសធាតុ នឹងផ្តល់កូនឈើចំនួន៥០០០ ដើម និងឈើហូបផ្លែចំនួន៥០០០ ដើម សម្រាប់ព្រិត្តិការណ៍ដាំកូនឈើនេះ។
អាស្រ័យតាមអាកាសធាតុអំណោយផលនៅទីនោះ ក្បែរប្រភពទឹក និងកម្លាំងព្រះសង្ឃគ្រប់គ្រាន់ក្នុងការថែទាំ ក្រុមការងារនេះ នឹងដាំកូនឈើចំនួន ១០០០ដើម នៅលើផ្ទៃដីចំនួន២ហិកតានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលនឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់។
សន្និសីទកាសែតនេះ មានអ្នកចូលរួមប្រមាណ ៦០ នាក់ និងអង្គ មកពីសហគមន៍ព្រៃសង្ឃរុក្ខវ័ន សមាជិកសភាយុវពាណិជ្ជអន្តរជាតិកម្ពុជា អ្នកសារព័ត៌មានជាតិ និងមន្ត្រីនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាច្រើនរូបផងដែរ៕