គណៈ​ក​ម្មាធិការអ​ចិន្រ្តៃយ៍​នៃរដ្ឋសភា​នឹងបើក​កិច្ចប្រជុំ​នៅថ្ងៃស្អែក​

ថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា ២០១៦​
114

នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នាថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០នាទីព្រឹក នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់រដ្ឋសភា ដើម្បីពិនិត្យពិភាក្សា ស្តីពីការគ្រប់គ្រងថវិកា ឆ្នាំ២០១៧ និងការទូទាត់ថវិការដ្ឋឆ្នាំ២០១៥។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលធាតុអាកាស ដើម្បីសម្រេចដាក់ចូល ក្នុងរបៀបវារៈ ប្រជុំសភាពេញអង្គ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២វិច្ឆិកា៕

 

ចែករំលែក

បញ្ចេញយោបល់