គណនីម្ចាស់ក្រុមហ៊ុន Facebook ត្រូវបានគេ Hacked បានសម្រេច

ថ្ងៃព្រហស្បតិ៍ ទី ១៧ វិច្ឆិកា ២០១៦​
174

គណនីម្ចាស់ ក្រុមហ៊ុនFacebook លោក Mark Zuckerberg ត្រូវបានគេចូលទៅ hack កាលពីពេលថ្មីៗនេះ ដោយក្នុងនោះ គេបានធ្វើការ Hack ទាំងនៅលើ Telegram និង Pinterest។

cover-58

ក្រុម Hacker ដែលបានចូល Hack គណនីទាំងពីរ ឈ្មោះថា OurMine។ សម្រាប់ការ hack គណនី Pinterest របស់ ម្ចាស់ Facebook រូបនេះ គឺជាលើកទី 2 ហើយដែល ក្រុម OurMine នេះ hack បាន។ មិនត្រឹម តែប៉ុណ្ណោះ ក្រុម OurMine បានធ្វើការ សរសេរឌឺដង នៅលើ Bio របស់ គណនី Pinterest រូបលោកថា “Don’t Worry, we are just testing your security” ដែលមានន័យ កុំបារម្មណ៍អី! ពួកយើង គ្រាន់តែ ធ្វើតេស្តប្រព័ន្ធ សុវត្ថិភាពរបស់ អ្នកទេ។ បន្ថែមទៀតនោះ ក្រុម Hacker មួយក្រុម នេះក៏បាន ប្រាប់វេបសាយ ពត៌មាន ZDNet អំពី លេខកូដសំងាត់ គណនី Twitter របស់ របស់ម្ចាស់ Facebook រូបនេះ គឺថា លេខកូដសំងាត់ Twitter របស់រូបលោកនេះ ដូចគ្នាទៅនឹង លេខកូដសំងាត់ ក្នុងគណនី Gmail ផងដែរ។

pic-1

ម្យ៉ាងវិញទៀត ក្រុម hacker មួយក្រុមដែលមាន ឈ្មោះថា OurMine នេះមិនធម្មតា នោះទេ ពួកគេមិនមាន បំណង Hack គណនីល្មមៗ នោះទេ hacker ទាំងនេះមាន បំណង Hack តែគណនី ល្បីៗកំពូលផ្នែក បច្ចេកវិទ្យា ប៉ុណ្ណោះ។ សរុបមក ក្រុម Hacker OurMine ក៏បាន Hack គណនី Twitter របស់ ម្ចាស់ក្រុមហ៊ុន Google កាលពី 5 ខែមុននេះ។ ដោយនៅ ពេលនោះពួកគេ hack គណនី Pinterest ម្ចាស់ Facebook រួច មួយខែក្រោយ មកក៏ Hack បានសម្រេច នូវគណនី Twitter នៃម្ចាស់ Google ទៀត។

ចែករំលែក

បញ្ចេញយោបល់