នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ ឆ្នាំ សម្រាប់ឆ្នាំ២០១៧ ត្រូវទៅប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យបានរួសរាន់ ចាប់ពីថ្ងៃទី ០១ ដល់ ៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះតទៅ។
ដោយឡែកសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវធ្វើឡើងនៅសប្តាហ៍ទី០៤ គិតចាប់ពីថ្ងៃទី ២៣-៣១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
សូមជម្រាបផងដែរថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺធ្វើឡើងដោយផ្អែកតាមគោលការណ៍កំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ ដូចមាននៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា។
សូមអានលិខិតទាំងស្រុងដូចខាងក្រោមនេះ៖