(ខេត្តកែប) ៖ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកែប និងសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់លោកយាយ ណក់ លន់ អាយុ៧១ឆ្នាំ ដែលជួបការលំបាកខ្វះខាតក្នុងជីវភាព ហើយមានជំងឺប្រចាំកាយ និងកូនស្រីពិការម្នាក់ទៀតផង។
អំណោយមនុស្សធម៌នាឱកាសនោះរួមមាន គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ ដែលប្រគល់ជូនដល់លោកយាយ ណក់ លន់ អាយុ៧១ឆ្នាំ ដែលជួបការលំបាកខ្វះខាតក្នុងជីវភាព ហើយមានជំងឺប្រចាំកាយ និងកូនស្រីពិការម្នាក់ទៀតផងនោះ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
លោកយាយ ណក់ លន់ រួមទាំងបងប្អូនប្រជាពលរដ្ឋនៅជិតខាងផ្ទះលោកយាយ ក៏សូមថ្លែងអំណរអរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក កែន សត្ថា អភិបាលខេត្តកែប ដែលតែងតែយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋដែលជួបការលំបាកនៅក្នុងមូលដ្ឋានជានិច្ច៕