រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបង្ហាញក្ដីរំពឹងថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ នេះ នឹងទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តហូតដល់ជាង២លាននាក់ ខណៈភ្ញៀវទេសចរអន្តរជាតិមានរហូតដល់ជាង៣ម៉ឺននាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅខាងមុខព្រះបរមរាជរាំង ដោយផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា ដោយលើកឡើងថា តាមការសង្កេតរយៈពេល២ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះកម្ពុជាអាចទទួល បានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រហូតដល់ជាង២លាន នាក់តាមការគ្រោងទុក។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រាន់តែថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក នៅក្នុងបរិវេណកន្លែង ប្រារព្ធ ព្រះរាជពិធី គឺមានភ្ញៀវទេសចរជាតិចូលរួមទស្សនាកម្សាន្តសប្បាយមានរហូតដល់ជាង ៧០ ម៉ឺននាក់់ ជាមួយគ្នានេះភ្ញៀវទេសចរអន្តរជាតិមានរហូតដល់ជាង១ម៉ឺនាក់ ក្នុងនោះភ្ញៀវដែលអង្គុយ ទស្សនាផ្ទាល់នៅកន្លែងវេទិកាមានចំនួនជាង៣ពាន់នាក់ និងជាង៧ពាន់នាក់ទៀតគឺទស្សនានៅក្រៅ វេទិកា។
លោករដ្ឋមន្រ្ដី៏បានបានបន្ដទៀតថា ការទទួលបានភ្ញៀវទេសចរដ៏ច្រើននៅក្នុងព្រះរាជពិធីបុណ្យនេះ ដោយសារតែរាជរដ្ឋាភិបាលបានរៀបចំព្រះរាជពិធីបុណ្យបានល្អ ដូចជាការសម្រួលចរាចណ៍ មាន ភាពងាយស្រួលក្នុងការធ្វើដំណើរ ការរៀបចំកម្លំាងសន្តិសុខប្រចាំការក្នុងការការពារសុវត្ថិភាព ដែល ធ្វើឱ្យភ្ញៀវមិនមានការបារម្ភបញ្ហាគ្រោះថ្នាក់។ ក្រៅពីនេះទៀត រាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍ ទំាងហេដ្ឋារចនាសម្ព័ន្ធ សួនច្បារសាធារណៈ មានភាពស្រស់បំព្រង ហើយមានភ្លើងចម្រុះពណ៌ ក្នុង ពេលរាត្រីដែលជាទីទាក់ទាញរបស់ភ្ញៀវទេសចរ។