កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកពិធីផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រឿងញៀន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ។
ពិធីផ្សព្វផ្សាយនេះផងដែរ ប្រព្រឹត្តនៅថ្ងៃទី១៣ ១៤ ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបរិវេណរមនីយដ្ឋានវត្តភ្នំ ដែលមានកម្មវិធីដូចជា៖ – សំនួរចំលើយពីផលប៉ះពាល់នៃគ្រឿងញៀន និង -ការចែកខិត្តប័ណ្ណពីផលប៉ះពាល់ ដោយសារគ្រឿងញឿនជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកផងដែរ៕