ការប្រកួតបាល់ទាត់រវាង កម្ពុជា សិង្ហបុរី នឹងចាប់ផ្តើមនៅពេលបន្តិចទៀតនេះ

ថ្ងៃអាទិត្យ ទី ១៣ វិច្ឆិកា ២០១៦​
141

តាមរយៈទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទៅ ១៣ ខែវិច្ឆិកា វេលាម៉ោង ៦: ៤៥នាទីល្ងាច ក្រុមបាល់ទាល់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយនឹងក្រុមម្ចាស់ផ្ទះសិង្ហបុរី នៅក្នុងកីឡាដ្ឋាន Bishan ដែលនឹងមានការផ្សាយបន្តផ្ទាល់ផងដែរតាមរយៈទំព័រហ្វេសបុករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។ នៅក្នុងជំនួបនេះផងដែរ ក្រុមជម្រើសជាតិកម្ពុជានឹងប្រើប្រាស់ប្រព័ន្ធទម្រង់លេង ៣-៤-៣ ដែលជាការធ្វើកំណែទម្រង់ថ្មីរបស់លោកគ្រូលីផងដែរ។

15002274_1819015591669274_5338030584731212610_o

15016167_1819113198326180_5001163224363988922_o

គួររំលឹកផងដែរថា កាលពីជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរីលើកចុងក្រោយ គឺក្រុមកម្ពុជាបានយកជ័យជម្នះជាប្រវត្តិសាស្ត្រលើក្រុមសិង្ហបុរី ដោយលទ្ធផល ២-១។

maxresdefault

ចែករំលែក

បញ្ចេញយោបល់