ប្រធានមណ្ឌលសុខភាពព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងកីឡាករទូក យកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យ

ថ្ងៃអាទិត្យ ទី ១៣ វិច្ឆិកា ២០១៦​
493

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ដែលជាថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក លោក ពេជ្រ វុទ្ធី ប្រធានមណ្ឌលសុខភាពព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដែលកំពុងឈរជើងពិនិត្យសុខភាពប្រជាពលរដ្ឋដែលទៅទស្សនាព្រះរាជពិធីបុណ្យអុំទូក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងកីឡាករទូកទាំងអស់យកចិត្តទុកដាក់លើបញ្ហាអនាម័យ។

លោកប្រធានមណ្ឌលសុខភាពព្រៃវែង ខណ្ឌដង្កោ ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកបានពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន៧៧នាក់ ភាគច្រើនជាជម្ងឺទូទៅ ជាពិសេសជម្ងឺផ្លូវដង្ហើម។ ដោយឡែក ក៏មានកីឡាករអុំទូករបួសជើងដែលត្រូវបានពិនិត្យព្យាបាលនិងដេរចំនួន៦ថ្នេរផងដែរ។ លោកប្រធានមណ្ឌលសុខភាព ក៏បានបញ្ជាក់ដែរថា រាល់ការពិនិត្យ និងព្យាបាលត្រូវបានធ្វើឡើងដោយពុំគិតតម្លៃឡើយ។

លោក ពេជ្រ វុទ្ធី ក៏បានបញ្ជាក់បន្ថែមទៀតថា ត្រូវរក្សានូវអនាម័យជាអាទិភាព ចៀសវាងការហូបទឹកមិនស្អាត អាហារដែលមានរុយរោម ក្រោយពេលហូបហើយ ត្រូវរក្សាវេចខ្ចប់ឱ្យបានស្អាតដើម្បីបរិស្ថានល្អផងដែរ៕

photo_2016-11-13_16-57-30 photo_2016-11-13_16-57-34 photo_2016-11-13_16-57-37 photo_2016-11-13_16-57-40 photo_2016-11-13_16-57-43 photo_2016-11-13_16-57-45 photo_2016-11-13_16-57-48 photo_2016-11-13_16-57-51

 

 

ចែករំលែក

បញ្ចេញយោបល់