កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចេញប្រតិបត្តិការបង្ការ ការពារសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋពិធីបុណ្យ អុំទូក

ថ្ងៃសុក្រ ទី ១១ វិច្ឆិកា ២០១៦​
193

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្តឧត្តរមានជ័យ ទាំងអស់បានចេញប្រតិបត្តិការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអុំបុក និងសំពះព្រះខែ។

ក្នុងឳកាសនោះលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក៏បានថ្លែងនៅការកោតសរសើរចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានខេត្ត ដែលបានខិតខំបំពេញបេសកកម្មជូន បងប្អូនប្រជាពលរដ្ឋ និងសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃទី២ នៃពិធីប្រណាំងខាងមុខនេះ នាយទាហាន នាយទាហានរងចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបន្តសកម្មភាព ឱ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ ដែលមកកំសាន្តការប្រណាំងទូក និងមើលការប្រគុំតន្ត្រី ដើរទិញទំទិញផ្សេងៗក្នុងពិធីនេះ៕

photo_2016-11-11_14-34-02 photo_2016-11-11_14-34-16 photo_2016-11-11_14-34-20 photo_2016-11-11_14-34-23

ចែករំលែក

បញ្ចេញយោបល់