យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ស្មាតហ្វូនចុងក្រោយរបស់ក្រុមហ៊ុន Apple គឺ IPhone 7 និង IPhone 7 Plus គឺមិនមានរន្ធសម្រាប់ដោតកាសនៅលើតួខ្លួននោះទេ ដែលបានធ្វើឱ្យមានមតិរិះគន់ខ្លះដែរ ដោយសារពិបាកក្នុងការប្រើប្រាស់កាសដើម្បីស្តាប់តន្ត្រី។ ជាងនេះទៅទៀតយើងនឹងត្រូវចំណាយកាន់តែច្រើនទៅលើតំណរភ្ជាប់សម្រាប់ស្តាប់តន្ត្រីតាមកាសផង និងសាកថ្មទៀតផងដែរ។ Apple វិញក៏ដឹងអំពី រឿងនេះ ផងដែរ ហើយក៏អាចនឹង មានដំណោះស្រាយ នាថ្ងៃអនាគត ដូចគ្នា ដោយអាច នឹងធ្វើឲ្យ iPhone 8 និង 8 Plus របស់ខ្លួន សាកថ្មដោយ ពុំចាំបាច់ ប្រើប្រាស់ ឌុយសាកថ្ម តាមរយៈរន្ធ USB Lightning ទៀតនោះទេ។
យោងតាមប្រភពពត៌មានរបស់ PhoneArena បានចេញផ្សាយថា iPhone 8 និង 8 Plus អាចនឹង បំពាក់មកជាមួយ នឹងមុខងារ សាកថ្មវ័យឆ្លាត គ្មានខ្សែ ដោយមិនប្រើ តាមឌុយ USB ទៀតនោះទេ ដោយជំនួសមក វិញនូវការ សាកថ្មតាមរយៈ Wireless ដូចទៅនឹង មុខងារសាកថ្ម គ្មានខ្សែរបស់ Samsung នាពេលបច្ចុប្បន្ន នេះផងដែរ ដែលវានឹង ចូលរួម ដោះស្រាយ បញ្ហាសាក ថ្មបណ្ដើរ និងប្រើកាស បណ្ដើរនេះបាន យ៉ាងប្រសើរ។ ជាងនេះ ទៅទៀត មុខងារសាកថ្ម គ្មានខ្សែរបស់ Apple នេះអាចនឹង មានសមត្ថភាព ប្រសើរជាងមុខងារសាកថ្ម នាពេលបច្ចុប្បន្ន ត្រង់ថា វាមិនចាំបាច់ ដាក់ទូរស័ព្ទ នៅលើដុំសាកថ្ម ដូចត្រកូល Galaxy មួយចំនួន នោះទេ មានន័យថា Apple ចង់ធ្វើឲ្យ របៀបសាកថ្ម គ្មានខ្សែនោះ គឺជាការសាកថ្ម តាមប្រព័ន្ធ គ្មានខ្សែយ៉ាង ពិតប្រាកដ ដែលគ្មានក្រុមហ៊ុន ណាអាចធ្វើទៅ បាននៅឡើយ មានន័យថា យើងអាចកាន់ បណ្ដើរ ប្រើបណ្តើរ និងសាកថ្មបណ្ដើរ តាមប្រព័ន្ធ Wireless តែម្ដង ពិតជាពិសេស ខ្លាំងបំផុត មិនធ្លាប់មាន ពីមុនមកក្នុង ប្រវត្តិសាស្ត្រ ពិភពលោក។
គម្រោងនេះយ៉ាងណាមិញយើងនៅមិនទាន់ដឹងថា វាអាចនឹងក្លាយ ទៅជាការពិត ឬយ៉ាងណា នៅឡើយនោះទេ ព្រោះវាគឺជារឿង លំបាកមួយក្នុងការ បង្កើតបច្ចេកវិទ្យា មួយនេះឡើង ដូច្នេះចង់ដឹងថា ពត៌មានមួយនេះ នឹងអាចកើតឡើង យ៉ាងពិតប្រាកដ ឬយ៉ាងណានោះ យើងនឹងរង់ចាំ មើលទាំងអស់គ្នា នាឆ្នាំ 2018 ខាងមុខនេះ។ បើពិតជាអាច កើតឡើងមែន Apple នឹងត្រៀមកើប លុយរាប់ពាន់លាន ដុល្លារទៀតហើយ៕