នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០៧ កន្លែង ក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះរួមមាន៖ ប្រព័ន្ធធារាសាស្ត្រជាំតាហ៊ឹង អូររុន និងបង្ហើរខ្លែង ស្ថិតក្នុងស្រុកតំបែរ ប្រព័ន្ធធារាសាស្ត្រ ជីតុក ស្ថិតក្នុងស្រុកពញាក្រែក ប្រព័ន្ធធារាសាស្ត្រ លោ ស្ថិតក្នុងស្រុកមេមត់ ប្រព័ន្ធធារាសាស្ត្រ អូរនិល ស្ថិតក្នុងស្រុកត្បូងឃ្មុំ និងប្រព័ន្ធធារាសាស្ត្រ អណ្តូងចារ ស្ថិតក្នុងស្រុកអូររាំងឪ ៕